ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»

ទីក្រុងញូវយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦៖ សេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»។

ឯកឧត្តមប្រធានមហាសន្និបាត, លោកជំទាវ ឯកឧត្តម, គណៈប្រតិភូដ៏ឧត្តុង្គឧត្តម

  1. ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តមបណ្ឌិត Khalilur Rahman ដែលបានជាប់ឆ្នោត ជាប្រធានសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ កម្ពុជានឹងគាំទ្រយ៉ាងពេញ ទំហឹងចំពោះឯកឧត្តម ក្នុងពេលដឹកនាំការងារក្រោមមូលបទដ៏សមស្រប តាមកាលៈទេសៈគឺ «ការស្តារ ឡើងវិញនូវទំនុកចិត្ត និងការគ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចបានលទ្ធផល សម្រាប់ទាំងអស់គ្នា»។
  2. ខ្ញុំសូមកោតសរសើរចំពោះការដឹកនាំដ៏សកម្មរបស់លោកជំទាវ Annalena Baerbock ក្នុងអំឡុង សម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
  3. ខ្ញុំមានកិត្តិយសសូមសម្ដែងការគោរពដ៏ជ្រាលជ្រៅដល់ឯកឧត្តមអគ្គលេខាធិការ António Guterres
    ចំពោះការដឹកនាំដ៏ស្វាហាប់ និងការបំពេញភារកិច្ចប្រកបដោយស្មារតីលះបង់ខ្ពស់ជូនអង្គការសហ- ប្រជាជាតិក្នុងអាណត្តិទាំងពីររបស់ឯកឧត្តម ក៏ដូចជាការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម សន្តិភាព និងសន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព គោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ក្នុងអំឡុងទសវត្សរដែលពោរពេញទៅដោយភាពវឹកវរ និងបរិវត្តកម្មយ៉ាងជ្រាលជ្រៅ។ ឯកឧត្តមប្រធាន

កាលពី៨១ ឆ្នាំមុន ក្រោយពីរងការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកលើកទី២ បណ្ដារដ្ឋដែលបានបង្កើត អង្គការសហប្រជាជាតិរបស់យើងនេះ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ត្រូវតែ«ជួយសង្គ្រោះមនុស្ស ជំនាន់ក្រោយឱ្យរួចផុតពីគ្រោះមហន្តរាយនៃសង្គ្រាម»។
5. ចាប់តាំងពីឆ្នាំ១៩៤៥មក ការប្ដេជ្ញាចិត្តនេះនៅតែមានសារៈសំខាន់យ៉ាងខ្លាំងរហូតដល់ពេលបច្ចុប្បន្ន។
ទោះបីជាពិភពលោកបានរួចផុតពីសង្គ្រាមលោកថ្មីមួយទៀតរហូតមកដល់ពេលនេះក៏ដោយ ក៏ជម្លោះ ប្រដាប់អាវុធនៅតែបន្តបង្កទុក្ខវេទនាដ៏ធ្ងន់ធ្ងរដល់មនុស្សជាតិនៅតាមតំបន់ជាច្រើន។ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>