ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំងលក់ម៉ូតូ YAMAHA PG-1 ខុសច្បាប់ ៥កន្លែង នៅក្រុងសួង និងស្រុកមេមត់ ដកហូតបាន ៩គ្រឿង

(ត្បូងឃ្មុំ)៖ ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបបទល្មើសលក់ទំនិញខុសច្បាប់ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាប និងដកហូតម៉ូតូម៉ាក YAMAHA PG-1 ដែលដាក់តាំងលក់ដោយខុសច្បាប់បានសរុបចំនួន ០៩គ្រឿង ពីទីតាំងអាជីវកម្មចំនួន ០៥កន្លែង ស្ថិតក្នុងក្រុងសួង និងស្រុកមេមត់ ដើម្បីយកទៅរក្សាទុក និងបន្តនីតិវិធីផ្លូវច្បាប់។
ប្រតិបត្តិការដកហូតម៉ូតូខុសច្បាប់នេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីយ៉ាងម៉ត់ចត់ពី លោក កែវ ភក្តី និង លោក សួន ទី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែង កម្លាំងជំនាញបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មតាំងលក់ម៉ូតូ និងបានសម្រេចដកហូត៖
១ ៖ ទីតាំងក្នុងក្រុងសួង៖ ចុះបង្ក្រាបចំនួន ០២ទីតាំង និងដកហូតម៉ូតូ YAMAHA PG-1 ខុសច្បាប់។
២ ៖ ទីតាំងក្នុងស្រុកមេមត់៖ ចុះបង្ក្រាបចំនួន ០៣ទីតាំង និងដកហូតម៉ូតូ YAMAHA PG-1 ខុសច្បាប់។
ម៉ូតូម៉ាក YAMAHA PG-1 ខុសច្បាប់ទាំង ០៩គ្រឿង ដែលត្រូវកម្លាំងសមត្ថកិច្ចដកហូតបានក្នុងប្រតិបត្តិការនេះ ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី និងកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់ទីតាំងពាក់ព័ន្ធ។
បើតាមសមត្ថកិច្ច, កិច្ចប្រតិបត្តិការដកហូតម៉ូតូទាំងនេះ ធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងផ្លូវការពី ក្រុមហ៊ុន ខេ អេស ជី អាយ (ខេមបូឌា) ឯ.ក (KSGI Cambodia Co., Ltd.) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជាលើម៉ូតូម៉ាក YAMAHA ពីក្រុមហ៊ុន YAMAHA HATSUDOKI KAISHA នៃប្រទេសជប៉ុន និងមានការចុះបញ្ជីសិទ្ធិផ្តាច់មុខត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម។
សមត្ថកិច្ចបន្តថា ការចាត់វិធានការដកហូតម៉ូតូខុសច្បាប់នាពេលនេះ ធ្វើឡើងក្នុងគោលបំណង៖ ១ ៖ ពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា និងការពារសិទ្ធិអាជីវកម្មស្របច្បាប់របស់ក្រុមហ៊ុនវិនិយោគ។ ២. លុបបំបាត់អំពើគេចពន្ធ និងសារពើពន្ធ ដែលធ្វើឱ្យខាតបង់ថវិការដ្ឋ និងប៉ះពាល់ដល់ទីផ្សារប្រកួតប្រជែងស្មោះត្រង់។ ៣. ការពារផលប្រយោជន៍ និងសុវត្ថិភាពអ្នកប្រើប្រាស់ ពីការទិញផលិតផលនាំចូលខុសច្បាប់ ដែលគ្មានការធានាគុណភាព ឬសេវាថែទាំត្រឹមត្រូវ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវ និងព្រមានជាថ្មីដល់អាជីវករទាំងអស់ដែលកំពុងដាក់តាំងលក់ ឬផ្សព្វផ្សាយលក់ម៉ូតូម៉ាក YAMAHA PG-1, ម៉ូដែល YAMAHA ផ្សេងៗទៀត ឬម៉ូតូម៉ាកដទៃទៀតដែលនាំចូលខុសច្បាប់ សូម បញ្ឈប់សកម្មភាពជាបន្ទាន់។ សមត្ថកិច្ចនឹងបន្តសហការជាមួយស្ថាប័នអយ្យការ និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះស្រាវជ្រាវ បង្ក្រាប និងដកហូតបន្ថែមទៀតដោយគ្មានការលើកលែងឡើយ ចំពោះបុគ្គល ឬទីតាំងណាដែលនៅតែបន្តប្រព្រឹត្តបទល្មើស៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>