ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិវៀតណាម ៤នាក់ ខ្មែរ ១នាក់ ករណីជួញដូរគ្រឿងញៀនជាង ៩គ.ក្រ

លោកអធិការនគរបាលក្រុងស្វាយរៀង សហការជាមួយការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុងបាវិត ស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងលួចលាក់កែច្នៃគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនជាតិវៀតណាម ៤នាក់ ខ្មែរ ១នាក់ និងគ្រឿងញៀនជាង ៩គ.ក្រ។

ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០នាទី ក្រោយពីបានទទួលបានព័ត៌មានពីភ្នាក់ងាររួចមក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការស្រាវជ្រាវ និងបង្ក្រាបនៅចំណុចបន្ទប់ជួល ០១កន្លែង ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុប ០៥នាក់ ប្រុស (វៀតណាម ០៤នាក់ និងខ្មែរ ០១នាក់) និងបានចាប់យកសារធាតុញៀនសរុបទម្ងន់ ៩គីឡូក្រាម ៧៧៤.១៣ក្រាម ក្នុងនោះមាន៖

  • មេតំហ្វេតាមីន ទម្ងន់ ២,២៩៧.៤៣ក្រាម
  • កេតាមីន ទម្ងន់ ១,៥៦៦.៥៨ក្រាម
  • អិចស្រ្តាស៊ី ទម្ងន់ ៥,៧១០.១២ក្រាម
  • កញ្ឆាក្រាម ០៤កញ្ចប់ ទម្ងន់ ៨.៨១ក្រាម
  • ជញ្ជីងថ្លឹង ០៣គ្រឿង
  • ឧបករណ៍កែច្នៃគ្រឿងញៀន ០១គ្រឿង
  • ទូរស័ព្ទដៃ ០៩គ្រឿង
  • ម៉ូតូ ០១គ្រឿង
  • លិខិតឆ្លងដែន ០៥ច្បាប់
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម០៥សន្លឹក
    និងឧបករណ៍ សម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ ត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង រួចហើយ៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>