ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គ​បណ្ដុះ​បណ្ដាល​«តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ»នេះឡើង ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ឱ្យបានរុងរឿងនិងគង់វង្ស

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ» ជំនាន់ទី៥៤ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំ​ក្រសួង​ធម្មការនិងសាសនា គ្រូឧទ្ទេស និងសិក្ខាកាមជាព្រះសង្ឃ អាចារ្យ អាចារិនី នាទីស្ដីការក្រសួង។ វគ្គបណ្ដុះ​បណ្ដាលនេះ បានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មានព្រះសិក្ខាកាម និងសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន២៣៩អង្គ/នាក់ ព្រះសង្ឃចំនួន១៨ព្រះអង្គ អាចារិនីចំនួន៤នាក់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌ ​អាចារ្យ​ខ្មែរ គឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដោយសម្តេច​បានមើល​ឃើញ​ថា ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗ របស់អាចារ្យដែលជា​អ្នកដឹកនាំ​កម្មវិធី មានលក្ខណៈខុសៗគ្នា បង្កើតឱ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបាន​ផ្ដល់​​​អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ណែនាំឱ្យក្រសួងធម្មការនិងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើតវគ្គ​បណ្ដុះ​បណ្ដាល​នេះឡើង ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ឱ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណា​បញ្ចៀសកុំឱ្យមាននូវ​វិបត្តិអាចារ្យ​កើតឡើងនៅក្នុងសង្គមខ្មែរ។ រាជរដ្ឋាភិបាលនីតីកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយក​ចិត្ត​ទុកដាក់ខ្ពស់លើការអភិរក្ស និងអភិវឌ្ឍ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់​ដ៏ល្អ​ផូរផង់​របស់ជាតិ សំដៅតម្រង់ទិសការរៀបចំសាសនពិធី ទម្រង់អាពាហ៍ពិពាហ៍ និងពិធីកម្ម​ផ្សេងៗ​ទៀត ឱ្យមានលក្ខណៈត្រឹមត្រូវនិងមានគោលការណ៍ឯកភាពគ្នា ព្រមទាំងកសាងបានក្រុមជនគំរូ សម្រាប់ចូលរួម​លើកកម្ពស់សីលធម៌ គុណធម៌ និងសាមគ្គីធម៌​ក្នុងសង្គម៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>