នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំជំនួបរវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្ម (Business to Business) សំដៅផ្គូរផ្គងអ្នកផលិតនិងអ្នកចែកចាយផលិតផលខ្មែរសហការគ្នាលើកស្ទួយកិត្យានុភាពជាតិ។
ក្នុងជំនួបនោះដែរមានការចូលរួមពីលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ដែលជាម្ចាស់សិប្បកម្មម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ អង្ករសំរូបខ្មែរ និងម៉ាតខ្មែរ ជាលទ្ធផល ម៉ាតខ្មែរនឹងលើកស្ទួយផលិតផលខ្មែរតាមរយៈការដាក់លក់ផលិតផលម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ អង្ករសំរូបខ្មែរ នៅគ្រប់ម៉ាតខ្មែរទាំងអស់នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ ប្រធាន ក៏បានថ្លែងសាទរក្នុងឱកាសដែលម៉ាតខ្មែរបានបើកសាខាថ្មីគោកឃ្លាងផងដែរ និងវាយតំលៃខ្ពស់ចំពោះ កិច្ចសហការរបស់ម៉ាតខ្មែរដែលបានចូលរួមលើកកម្ពស់ផលិតផលខ្មែរ និងបានលើកទឹកចិត្តអ្នកផលិតអោយកាន់តែផុសផុលបន្ថែមទៀត។រក្សាសិទ្ធិដោយ CEN











