ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិ និង ផ្លូវខេត្តមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាបជាបណ្តោះអាសន្ន៖

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបនៅថ្ងៃសុក្រ១៤កើតខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សៀមរាប ថ្ងៃទី ២៥ ខែ ឆ្នាំ២០២៦សេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងខ្លាំងធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រខេត្ត។ ក្នុងន័យនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំគ្រប់ប្រភេទ៖

-លើកំណាត់ផ្លូវជាតិលេខ ៦៤ (ក្នុងស្រុកស្វាយលើ)

-លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ)

-លើកំណាត់ផ្លូវខេត្តលេខ ២៦៧ (សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប)

-លើកំណាត់ផ្លូវខេត្តលេខ ២៦៤៥ (ស្វាយលើ-វ៉ារិន)

ទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាសាធារណជន និងបងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្តដោយស្មារតីយោគយល់នឹងចូលរួមសហការ។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>