យើងតំណាងឱ្យរដ្ឋាភិបាល មកពីកុំម៉ន់វេលអូស្ត្រាលី សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋបារាំង សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋឥណ្ឌូណេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រទេសម៉ាឡេស៊ី សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋរ៉ូវ៉ាន់ដា សាធារណរដ្ឋសិង្ហបុរី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សាធារណរដ្ឋអ៊ូហ្គង់ដា សាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង និង តំណាងមកពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និង សមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) បានប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង សហការគាំទ្រដោយ UNODC, INTERPOL និង LMLECC។
ទទួលស្គាល់ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាទម្រង់មួយនៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការ
ចាត់តាំងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងធ្វើឱ្យបាត់បង់ប្រាក់កាសយ៉ាងច្រើន បង្កើតបានជា
ផលនៃបទល្មើស និងសម្រួលឱ្យមានការសម្អាតប្រាក់ តាមរយៈការកេងចំណេញលើស្ថាប័នហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ប្រាក់ ទ្រព្យសកម្មនិម្មិត និងបណ្តាញផ្សេងទៀត ដើម្បីផ្លាស់ទី លាក់បាំង និងសម្អាតផលន បទល្មើស កេងចំណេញលើជនរងគ្រោះ រួមបញ្ចូលការជួញដូរមនុស្សដើម្បីបង្ខំឱ្យប្រព្រឹត្តឧក្រិដ្ឋកម្ម បំផ្លាញទំនុកចិត្តសាធារណៈ ប្រើប្រាស់ដោយខុសគោលដៅនូវបច្ចេកវិទ្យាថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធ និងគំរាមកំហែងដល់សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តំបន់ និងសកលលោក។
ទទួលស្គាល់នូវការផ្លាស់ប្ដូរទីតាំងភូមិសាស្ត្រ និងការរីកសាយភាយនៃប្រតិបត្តិការរបស់មជ្ឈមណ្ឌល ឆបោករវាងដែនសមត្ថកិច្ចនានា នៅពេលដែលមានការកើនឡើងនូវសម្ពាធនៃការអនុវត្តច្បាប់ ដែល បញ្ជាក់ពីតម្រូវការក្នុងការផ្ដល់សារព្រមានឱ្យបានលឿន ការចែករំលែកព័ត៌មាន និងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែរឹងមាំ ដើម្បីទប់ស្កាត់ការបង្កើតនូវមណ្ឌលឧក្រិដ្ឋកម្មថ្មីៗ
ទទួលស្គាល់ថាបណ្តាញឧក្រិដ្ឋជនធ្វើការកេងចំណេញលើភាពខុសគ្នានៃប្រព័ន្ធច្បាប់និងប្រព័ន្ធគ្រប់គ្រង ចន្លោះប្រហោងនៃច្បាប់ជាតិ ភាពទន់ខ្សោយនៃវិធានការសន្តិសុខ និងគម្លាតនៃកិច្ចសហប្រតិបត្តិការឆ្លង ព្រំដែន ហើយដែលការឆ្លើយតបប្រកបដោយប្រសិទ្ធភាពតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិទាន់ ពេលវេលា ស្របតាមច្បាប់ជាតិជាធរមាន និងលិខិតូបករណ៍គតិយុត្តអន្តរជាតិ ការចែករំលែកនិងប្រើប្រាស់ យ៉ាងឆាប់រហ័សនូវព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុនិងព័ត៌មានដែលពាក់ព័ន្ធផ្សេងទៀត ពង្រឹងភាពជាដៃគូ រវាងរដ្ឋ និងឯកជន ព្រមទាំងសម្របសម្រួលយន្តការគាំទ្រដល់ជនរងគ្រោះ។
បញ្ជាក់ថាពុំមានរដ្ឋាភិបាល ស្ថាប័ន ឬវិស័យណាមួយ អាចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាពដោយឯកឯងបានឡើយ ហើយមានតែសកម្មភាពរួមគ្នា ប្រកបដោយនិរន្តរភាព និងស៊ីសង្វាក់គ្នាទេ ដែលចាំបាច់ដើម្បីលុបបំបាត់ប្រព័ន្ធអេកូឡូស៊ីនៃក្រុមឧក្រិដ្ឋជនទាំងមូល ក៏ដូចជា កាត់ផ្ដាច់រំហូរហិរញ្ញវត្ថុទ្រទ្រង់ ស្របតាមច្បាប់ជាតិជាធរមាន និងលិខិតូបករណ៍គតិយុត្តអន្តរជាតិ ព្រមទាំង គោរពអធិបតេយ្យជាតិ។
សង្កត់ធ្ងន់ពីភាពចាំបាច់នៃអភិក្រម រដ្ឋាភិបាលទាំងមូល និងសង្គមទាំងមូល ស្របតាមច្បាប់ជាតិ និង ក្របខ័ណ្ឌស្ថាប័ន ដោយរួមមានរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ ស្ថាប័នតុលាការ អង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុ និយ័តករក្នុងវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានហិរញ្ញវត្ថុ អាជីវកម្មនិងវិជ្ជាជីវៈមិនមែនហិរញ្ញវត្ថុ អ្នកផ្តល់ សេវាទ្រព្យសកម្មនិម្មិត ក្រុមហ៊ុនទូរគមនាគមន៍ វេទិកាបច្ចេកវិទ្យា អ្នកផ្តល់សេវាអ៊ីនធឺណិត គ្រឹះស្ថានសិក្សា ស្រាវជ្រាវ អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងតួអង្គពាក់ព័ន្ធផ្សេងទៀត។
ទទួលស្គាល់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែង រួមមាន សេចក្តីប្រកាសអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងបទល្មើស បច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកសារលទ្ធផលនៃកិច្ចប្រជុំកំពូលស្តីពីការឆបោកសកល ឆ្នាំ២០២៦ និងទទួលស្គាល់ភាពប្រសព្វគ្នានៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនឹងការបង្ខំឱ្យប្រព្រឹត្ត ឧក្រិដ្ឋកម្ម និងការជួញដូរមនុស្ស ព្រមទាំងការផ្សារភ្ជាប់ជាមួយនឹងការសម្អាតប្រាក់ និងរំហូរហិរញ្ញវត្ថុ ខុសច្បាប់ ស្របពេលដែលអាស៊ានបានបន្តកិច្ចខិតខំប្រឹងប្រែងអន្តរវិស័យ និងធ្វើការងារក្នុងការបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រព្រឹត្តឡើងតាមបណ្តាញទូរគមនាគមន៍។
បញ្ជាក់សាជាថ្មីនូវការតាំងចិត្តក្នុងការទប់ស្កាត់ តាមដាន បង្ក្រាប លុបបំបាត់ ស៊ើបអង្កេត ចោទប្រកាន់ ស្របតាមច្បាប់ជាតិ និងកាត់បន្ថយជាសារវន្តនូវគ្រប់ទម្រង់នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមដាន ស្វែងរក និងកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ និងផលនៃបទល្មើស កំណត់អត្តសញ្ញាណ និងការពារ ជនរងគ្រោះ ព្រមទាំងពង្រឹងភាពធន់ប្រឆាំងនឹងការវិវត្តនៃវិធីសាស្ត្ររបស់ក្រុមឧក្រិដ្ឋជន។
ស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ការសម្របសម្រួលកាន់តែល្អប្រសើរ ក្នុងចំណោម យន្តការថ្នាក់ជាតិ តំបន់ និងពហុភាគី រួមមាន យន្តការថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ បណ្តាញអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ និង ក្របខ័ណ្ឌតំបន់ ដើម្បីអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ការបង្កក និងប្រមូលទ្រព្យសម្បត្តិ និងការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពកាន់តែល្អប្រសើរ ដោយគ្មានការបង្កើតស្ថាប័នថ្មី និងលើកទឹកចិត្តឱ្យប្រទេសនីមួយៗរៀបចំឱ្យមានមន្ដ្រីបង្គោលជាតិ ដែល ដំណើរការ ២៤ម៉ោង/៧ ថ្ងៃ សម្រាប់ការងារនេះ។
ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាងមុនប្តេជ្ញាចិត្តដើម្បីការពារប្រជាពលរដ្ឋរបស់យើង ជនចំណាកស្រុកដែលងាយរងគ្រោះ និងជនរងគ្រោះនៃ ការជួញដូរ ការពារសុចរិតភាពនៃសេដ្ឋកិច្ចឌីជីថលនិងប្រព័ន្ធហិរញ្ញវត្ថុ លើកកម្ពស់ទំនុកចិត្តសាធារណៈលើ បច្ចេកវិទ្យាឌីជីថល និងពង្រឹងលំហសាយប័រប្រកបដោយសុវត្ថិភាព សន្តិសុខ ភាពធន់ និងបរិយាបន្ន ព្រមទាំង ពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការសម្រេចបាននូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍអន្តរជាតិ។
សូមប្រកាសដូចតទៅ៖
១. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការបង្កើនការសម្របសម្រួលរវាងអាជ្ញាធរមានសមត្ថកិច្ច
ធ្វើឱ្យប្រសើរឡើងនូវការចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាពនិងទាន់ពេលវេលា ស្របតាមច្បាប់ជាតិ និងកាតព្វកិច្ចអន្តរជាតិ កំណត់មន្ត្រីបង្គោលជាតិ និងពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការកំណត់អត្តសញ្ញាណ តាមដាន បង្កក ឃាត់ទុក និងរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស និងយន្តការឆ្លងដែនសមស្រប ផ្សេងទៀត ស្របតាមច្បាប់ជាតិជាធរមាន និងលិខិតូបករណ៍គតិយុត្តអន្តរជាតិ រួមទាំងអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងអនុសញ្ញា
អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងការគោរពអធិបតេយ្យជាតិ។
២. កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម និងលុបបំបាត់ប្រព័ន្ធអេកូឡូស៊ីនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងមូល ដោយកំណត់អត្តសញ្ញាណ ដាក់ទណ្ឌកម្ម រារាំង លុបបំបាត់ និងបញ្ចប់អង្គការឧក្រិដ្ឋកម្ម និងបុគ្គលដែលអនុញ្ញាតឱ្យមានសកម្មភាពទាំងនេះដោយដឹងខ្លួន ឬ ដោយចេតនា រួមទាំង អ្នករៀបចំ អ្នកជ្រើសរើស អ្នកសម្របសម្រួល អ្នកទទួលនិងផ្ទេរប្រាក់ដែលឈរឈ្មោះឱ្យបណ្ដាញឧក្រិដ្ឋជន អ្នកផ្តល់ជំនួយបច្ចេកវិទ្យា និងបណ្តាញសម្អាតប្រាក់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញហិរញ្ញវត្ថុ ស្របតាមច្បាប់ជាតិជាធរមាន។រក្សាសិទ្ធដោយ៖សុទ្ធលី





















