ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំលាំងនគរបាលចាប់ជនសង្ស័យម្នាក់ ករណី​លួចកាត់ខ្សែភ្លើងប្រើហិង្សាលេីម្ចាស់ទ្រព្យជាជនបរទេ​ស

កំពង់ស្ពឺ៖​ ដោយអនុវត្តតាមការប​ញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧ​ត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងកា​រនគរបាលខេត្ដ​ និងបានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង​ ទទួលផែននគរបា​លព្រហ្មទណ្ឌ​ កំលាំងការិយាល័យព្រហ្មទណ្ឌ​សហការជាមួយ​កំ​លាំងអធិការដ្ឋាននគរបាលស្រុកសំ​រោងទង​ ធ្វេី​ការ​ស្រាជ្រាវនិងកំណត់​បា​នមុខសញ្ញាស​ង្ស័យម្នាក់​ដែល​មា​ន​តម្រុយពាក់ព័ន្ធនឹងករណីខាងលេី​ជា​មុខសញ្ញាចា​ស់លួចម៉ូតូច្រេីនករណី។

កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០​២៦ វេលាម៉ោង​ ១​ និង​ ០៤នាទី​ រំល​ងអធ្រាត្រ​ ជនសង្ស័យមិនស្គាល់បា​ន​ឡើងតាមរបងចូលក្នុងបរិវេណ ព្រះវិហារក្នុងក្តីសង្ឃឹម ស្ថិតនៅភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុកសំ​រោ​​ងទង​ ខេត្ដកំពង់ស្ពឺ​ ធ្វេីសកម្មភាព​លួចកាត់ខ្សែភ្លើង​ ម្ចាស់ទី​តាំ​ងមានឈ្មោះ PARK JIYONG (ផាក ជី​យ៉ុង) ភេទប្រុស ជនជាតិកូរ៉េ អា​យុ​៧៤ឆ្នាំ ប្រពន្ធ​ឈ្មោះ KIM Y​OU​N​GSUN (គីម យ៉ុងស៊ុន) អាយុ​៦៩​ឆ្នាំ ជនជាតិកូ​រ៉េ​ខាងត្បូង ស្នាក់នៅក្នុងព្រះវិហារ បានឃើញនិងបានស្រែកដេញជនសង្ស័យ​ ជន​នោះបានទាញកាំបិតផ្គាក់មកគប់តម្រង់ឱ្យចំចៃដន្យបានខ្ទៀតត្រូវជើងខាងស្តាំបណ្តាលឱ្យរងរបួសរួចគេចខ្លួនតែម្ដង​ ។

លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបាលស្រុកសំរោងទង​ដែលបានដឹកនាំកំលាំងស្រាវជ្រាវ
នៅថ្ងៃទី២៤​ កញ្ញា​ ២០២៦​ បានឈា​នទៅឃាត់មុខ​ស​ញ្ញាម្នាក់ឈ្មោះ អ៊ុក អ៉ីវ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទងបានឆ្លើ​យសារ​ភាពថាពិតជាបានមកលួចកាត់ខ្សែភ្លើង​និងបានយកកាំបិតផ្គាក់(គប់លេីជនរងគ្រោះពិត​មែន)មូលហេតុមកពីគាត់ស្រែក​ ។ ជាក់ស្ដែងសមត្ថកិច្ចបានដក​ហូ​តវត្ដុតាង​កាំបិតផ្គាក់ដងឈេីវែង​២ដើម​ និងបានបញ្ជូនមុ​ខសញ្ញាសង្ស័យខាងលេីមកអធិ​ការដ្ឋាននគរបាលស្រុ​កសំរោងទងដេីសាកសួរនិបកសាងសំណុំរឿងចាត់ការតាមនីតិវិធី៎៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>