ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាព្រឹត្តិការណ៍ «សមរាត្រីអង្គរ» បន្តទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ

ខេត្តសៀមរាប៖ ទោះបីជាកត្តាអាកាសធាតុធ្វើឱ្យការមើលឃើញព្រះអាទិត្យរះពុំល្អនៅក្នុងខែកញ្ញាឆ្នាំ២០២៦ នេះ ក៏ការចូលរួមយ៉ាងច្រើនកុះកររបស់ភ្ញៀវទេសចរបានបង្ហាញពីភាពទាក់ទាញនៃព្រឹត្តិការណ៍ និងចំណាប់អារម្មណ៍ចំពោះបេតិកភណ្ឌវប្បធម៌កម្ពុជា។ ក្រៅពីការរង់ចាំទស្សនាថ្ងៃរះ ភ្ញៀវទេសចរក៏បានគយគន់សម្រស់អង្គរវត្ត ថតរូបអនុស្សាវរីយ៍ និងស្វែងយល់ពីតម្លៃស្ថាបត្យកម្ម និងអរិយធម៌ខ្មែរផងដែរ។

ក្នុងរយៈពេល ៣ថ្ងៃនៃមហាព្រឹត្តិការណ៍ «សមរាត្រីអង្គរ» ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងទេសចរបរទេសសរុបប្រមាណ ៣៧ ៥៣៣នាក់ ក្នុងនោះទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៣៥ ៣៩២នាក់ កើន ៧៣.៧៥% (ធៀបនឹងឆ្នាំ២០២៥), ទេសចរបរទេសមានចំនួនប្រមាណ ២ ១៤១នាក់ កើន ៦.២០% (ធៀបនឹងឆ្នាំ២០២៥) បានអញ្ជើញមកកាន់ប្រាសាទអង្គរវត្ត ដើម្បីរង់ចាំទស្សនាទិដ្ឋភាពព្រះអាទិត្យរះតាមអ័ក្សកណ្ដាលនៃប្រាសាទ។រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>