ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលការពារព្រំដែន ៨៩១ ឃាត់ខ្លួនមេខ្យល់ ២នាក់ ជាប់ពាក់ព័ន្ធនឹងការលួចនាំមនុស្សឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ !!

ខេត្តន្ទាយមានជ័យ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨៩១ សហការជាមួយនគរបាលក្រុងប៉ោយប៉ែត និងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងការលួចនាំមនុស្សឆ្លងដែនខុសច្បាប់ ទៅធ្វើការ នៅក្នុងប្រទេសថៃ ខណៈតំបន់អូរព្រំដែនកំពុងជន់លិច។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១០៖៤០នាទីព្រឹក នៅចំណុចក្បែរអូរព្រំដែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា: ជនសង្ស័យទាំង២នាក់ នេះ មានឈ្មោះ ឆោម សុលី ភេទប្រុស អាយុ១៩ឆ្នាំ និង ឈុំ ឌុល ភេទប្រុស អាយុ៥២ឆ្នាំ។

សមត្ថកិច្ចបានដកហូតខ្សែសម្រាប់ចម្លងមនុស្សមួយដុំធំ និងឧបករណ៍សម្រាប់ចម្លងមនុស្សមួយ។

បច្ចុប្បន្ននេះ ជនសង្ស័យ ទាំងពីរនាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>