ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេង និងឥន្ធនៈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធ ទី២៣ កញ្ញា ២០២៦ស្តីពី
ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាក ពីសម្ពាចថ្លៃប្រេង និងឧស្ម័នឥន្ទនៈ។

គ្រួសារគោលដៅនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក គឺលើកទី១៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, លើកទី២៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦, លើកទី៣៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦,លើកទី៤៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។ បច្ចុប្បន្នក្រសួងផែនការ បានរៀបចំបញ្ជីបច្ចុប្បន្នកម្មគ្រួសារគោលដៅរួចរាល់ ហើយមូលនិធិជាតិ ជំនួយសង្គម ក៏បាន និងកំពុងរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមកាលបរិច្ឆេទខាងលើ។

បច្ចុប្បន្ន, ក្រសួងផែនការ បានរៀបចំបញ្ជីបច្ចុប្បន្នកម្មគ្រួសារគោលដៅ រួចរាល់ ហើយមូលនិធិជាតិ ជំនួយសង្គម ក៏បាន និងកំពុងរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមកាលបរិច្ឆេទខាងលើ។ ក្នុងន័យនេះ, គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលត្រូវបានកំណត់អត្តសញ្ញាណអាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ ពីបញ្ជារវីង (WING) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ សូមរម្លឹកថា, កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែបានគិតគូរ និង យកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ ការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា៖ (១) កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនប្រ ក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, (២) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូន គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, និង (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹកដោយសារជម្លោះព្រំដែន។

ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏នឹងបន្តយកចិត្តទុកដាក់ តាមដាន និងវាយតម្លៃស្ថានការណ៍ ក៏ដូចជា ត្រៀមលក្ខណៈជាស្រេចក្នុងការដាក់ចេញវិធានការគាំទ្រនានា ក្នុងករណីចាំបាច់ ដើម្បីផ្តល់ការគាំទ្រដល់ ពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” និងស្របតាម “គោលការណ៍ណែនាំស្តីពីក្របខណ្ឌ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធី គោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។រក្សាសិទ្ធិដោយ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>