ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលកម្ពុជា-កូរ៉េ សហការបង្ក្រាប បទល្មើស Online Scams ១៥ករណី និង ឃាត់ខ្លួនជនជាតិកូរ៉េ ១៧៩នាក់

រាជធានីភ្នំពេញ៖ កិច្ចសហប្រតិបត្តិការរវាងនគរបាលកម្ពុជា និងនគរបាលជាតិកូរ៉េ បាននាំទៅដល់ការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ១៥ករណី និងឃាត់ខ្លួនជនជាតិកូរ៉េចំនួន ១៧៩នាក់ ក្នុងនោះមានស្ត្រី ១១នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា:  ការបង្ក្រាបនេះធ្វើឡើងតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងភ្នាក់ងារនគរបាលជាតិកូរ៉េ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ក្នុងចំណោមប្រតិបត្តិការទាំង ១៥ករណី មាន ៨ករណីនៅរាជធានីភ្នំពេញ ៤ករណីនៅខេត្តព្រះសីហនុ និង មួយករណីៗ នៅខេត្តមណ្ឌលគិរី; បន្ទាយមានជ័យ និងបាត់ដំបង។

លោក ទូច សុឃៈ បានបញ្ជាក់ថា:  ក្រុមជនសង្ស័យបានប្រើប្រាស់វិធីសាស្ត្រជាច្រើន ដើម្បីបោកប្រាស់ និងទាញយកផលប្រយោជន៍ពីជនរងគ្រោះ ជាពិសេសតាមរយៈការក្លែងបន្លំជាធនាគារ ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ ដើម្បីលួចយកព័ត៌មានសម្ងាត់ ដូចជា លេខសម្ងាត់ លេខកាតធនាគារ និងលេខកូដ តាមរយៈអ៊ីមែល សារ SMS និងបណ្តាញសង្គម។

ក្រៅពីនេះ ករណីឆបោកក៏រួមមានការបោកប្រាស់តាមរយៈការវិនិយោគ ដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី ការបង្កើតទំនាក់ទំនងស្នេហាតាមអនឡាញ ការលក់ទំនិញក្លែងក្លាយ ការផ្សព្វផ្សាយការងារក្លែងក្លាយដែលតម្រូវឱ្យបង់ថ្លៃជាមុន និងការឆបោកតាមរយៈការប្រកាសថាជនរងគ្រោះត្រូវរង្វាន់។

ជនឆបោកមួយចំនួនក៏បានក្លែងបន្លំអត្តសញ្ញាណ ដោយធ្វើជាមន្ត្រីរដ្ឋ មន្ត្រីនគរបាល បុគ្គលិកធនាគារ ឬសាច់ញាតិ ដើម្បីបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ទេរប្រាក់ ឬផ្តល់ព័ត៌មានសម្ងាត់។

លោក ទូច សុឃៈ បានថ្លែងថា:  លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានភាគីកូរ៉េ រួមទាំងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងថ្នាក់ដឹកនាំកូរ៉េ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកម្ពុជា។
លោកបានបន្ថែមថា ការបង្ក្រាបជាបន្តបន្ទាប់នេះ ក៏បានរួមចំណែកឱ្យភាគីកូរ៉េ ពិនិត្យឡើងវិញនូវការជូនដំណឹងពាក់ព័ន្ធនឹងហានិភ័យនៃការឆបោកតាមប្រព័ន្ធអនឡាញសម្រាប់ពលរដ្ឋកូរ៉េដែលធ្វើដំណើរមកកម្ពុជា។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបទល្មើសឆ្លងដែនដែលមានការប្រើប្រាស់បច្ចេកវិទ្យា និងល្បិចកលថ្មីៗជាបន្តបន្ទាប់។

លោកបានសង្កត់ធ្ងន់ថា:  កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ គួរត្រូវបានផ្តោតលើការការពារប្រជាពលរដ្ឋ និងការលុបបំបាត់បទល្មើស ដោយមិនគួរយកបញ្ហានេះធ្វើជាឧបករណ៍ដាក់លក្ខខណ្ឌ ឬវាយប្រហារលើរដ្ឋណាមួយ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>