ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញឃាត់ខ្លួនម្ចាស់គណនី «Hok Nave» ក្រោយបែកធ្លាយសំឡេងមើលងាយកងទ័ព និងស្ត្រីម្នាក់!

ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ ដែលអាជ្ញាធរបញ្ជាក់ថា ជាម្ចាស់គណនីហ្វេសប៊ុក «Hok Nave» ក្រោយមានការបែកធ្លាយ និងចែកចាយសំឡេងតាមបណ្តាញសង្គម ដែលត្រូវបានចោទថា មានខ្លឹមសារមើលងាយកងទ័ព និងប៉ះពាល់កិត្តិយសស្ត្រីម្នាក់។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា: បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធករណីនេះ លោកបានបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនម្ចាស់គណនីខាងលើ។

លោកស្នងការបញ្ជាក់ថា បុរសរូបនេះមានឈ្មោះ គឹម ភិរម្យ ជាម្ចាស់គណនីហ្វេសប៊ុក «Hok Nave» ដែលកំពុងមានការចែកចាយ និងជជែកវែកញែកយ៉ាងច្រើនលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសំឡេងដែលត្រូវបានចាត់ទុកថា ប៉ះពាល់ដល់កិត្តិយសកងទ័ព និងស្ត្រីម្នាក់។

លោក ជួន ណារិន្ទ បានឱ្យដឹងថា: សមត្ថកិច្ចបានឃាត់ខ្លួន គឹម ភិរម្យ កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ហើយកំពុងបន្តនីតិវិធីសួរនាំ និងស្រាវជ្រាវពាក់ព័ន្ធករណីនេះ។

សមត្ថកិច្ចមិនទាន់បញ្ជាក់ពីបទចោទប្រកាន់ ឬវិធានការផ្លូវច្បាប់បន្ថែមចំពោះបុរសរូបនេះនៅឡើយទេ ខណៈនីតិវិធីកំពុងបន្ត៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>