ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ដោយបានអនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ ចំណុច

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។ ការប្តេជ្ញាចិត្តទាំងនេះ គ្របដណ្តប់លើការសម្របសម្រួលក្នុងការអនុវត្តច្បាប់ ការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ ការប្រមូលទ្រព្យសម្បត្តិ ត្រឡប់មកវិញ ការការពារជនរងគ្រោះ និងវិធានការនានាដើម្បីលុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ។

សន្និសីទនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានរាជរដ្ឋាភិបាលកម្ពុជាជាម្ចាស់ផ្ទះ និងមានការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្ម អនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។ សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមជាង ៦០០នាក់ មកពី ២៨ ប្រទេស និង ៧ អង្គការអន្តរជាតិ។

សន្និសីទនេះបានប្រព្រឹត្តទៅដោយមានការរៀបចំវេទិកាកម្រិតខ្ពស់ស្តីពី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសាកលលោក» និងវេទិកាពិភាក្សាចំនួន ៣ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអនុវត្តច្បាប់ បច្ចេកវិទ្យា ការកាត់ផ្តាច់ហិរញ្ញវត្ថុ ភាពជាដៃគូរវាងរដ្ឋនិងឯកជន និងការការពារជនរងគ្រោះ។

នៅក្នុងកម្មវិធីបើកនៃសន្និសីទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា «ទីតាំងឆបោកធំៗ ពុំមានទៀតឡើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ហើយប្រទេសកម្ពុជា «នឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ»។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនកើតចេញពី ប្រទេសកម្ពុជា ហើយក៏មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាដែរ រីឯការយកការប្រយុទ្ធប្រឆាំងនឹងបទល្មើស «គឺជាការរំលោភបំពានទៅលើគោលការណ៍នៃច្បាប់អន្តរជាតិ»។

ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាលេសក្នុងគោលបំណងឈ្លានពាន ឬកាន់កាប់ទឹកដីរបស់ប្រទេសរផ្សេងទៀតនោះ

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការតាមចាប់ខ្លួនជនល្មើស ការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កកទ្រព្យសម្បត្តិជាផលនៃបទល្មើស ព្រមទាំង ការស៊ើបអង្កេត បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកព័ត៌មាន ផ្នែកហិរញ្ញវត្ថុ ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការកសាងសមត្ថភាព ភាពជាដៃគូរវាងរដ្ឋនិងឯកជន ការការពារជនរងគ្រោះ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយ។

សន្និសីទនេះបានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះការប្តេជ្ញាចិត្ត និងលទ្ធផលជាក់ស្តែងរបស់ប្រទេស កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អាជ្ញាធរកម្ពុជា បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៨៣២ ទីតាំង។ អាជ្ញាធរបានបញ្ជូន សំណុំរឿងចំនួន ៤៤៦ ទៅតុលាការ ដោយមានជនសង្ស័យចំនួន ៣.៩២៧ នាក់ ត្រូវបានឃុំខ្លួន និងបានបណ្តេញ ចេញជនបរទេសចំនួន ២២.១៤២ នាក់ ដែលមាន ៣៨ សញ្ជាតិ។

សន្និសីទនេះក៏បានកត់សម្គាល់ផងដែរថា បណ្តាញឧក្រិដ្ឋជននៅតែបន្តសម្របខ្លួន ដោយធ្វើការបំបែក ជាក្រុមតូចៗ ព្រមទាំងទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត។ រាជរដ្ឋាភិបាលកម្ពុជា មានជំនឿយ៉ាងមុតមាំថា ការបង្ក្រាបតែមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ។ ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋជន ចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការកាត់ផ្តាច់លំហប្រតិបត្តិការ។

តំណាងមកពីបណ្តាប្រទេសចូលរួម និងស្ថាប័នអន្តរជាតិនានា ក៏បានចែករំលែកបទពិសោធជាតិ និង ឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការឆបោកដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ការស៊ើបអង្កេតហិរញ្ញវត្ថុ គណនីអ្នកទទួល និងផ្ទេរប្រាក់ដែលឈរឈ្មោះឱ្យបណ្តាញឧក្រិដ្ឋជន បទល្មើសបច្ចេកវិទ្យា សេវាគាំទ្រនិងការការពារដែលផ្តោតលើ ជនរងគ្រោះ ព្រមទាំងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងព្រំដែនកាន់តែរឹងមាំ ស្របតាមច្បាប់ជាតិជាធរមាន និង លិខិតូបករណ៍គតិយុត្តអន្តរជាតិពាក់ព័ន្ធ និងដោយផ្អែកលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងគោរពអធិបតេយ្យជាតិ។

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យ ជាផ្លែផ្កា ដោយបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលអំពាវនាវឱ្យមានការឆ្លើយតបថ្នាក់ជាតិ តំបន់ និង សាកលលោក ដើម្បី៖ (១) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (២) កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣)រារាំង និង ប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (៤) ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥)ពង្រឹងក្របខ័ណ្ឌ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៦)កសាងសមត្ថភាព និងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋ និង ឯកជន (៨) គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ (៩) អនុវត្តគោលការណ៍ មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០) ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង (១១) លុបបំបាត់ទីតាំង ឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។

កម្ពុជាបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយ ការប្តេជ្ញាចិត្តទាំងនេះឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ ការការពារជនរងគ្រោះ ព្រមទាំងទប់ស្កាត់បណ្តាញឆបោកមិនឱ្យកើតមានឡើងវិញ៕​រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>