ភ្នំពេញ: តុលាការឧទ្ធរណ៍ ភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៦ បានសម្រេចកែប្រែ ទោសជាប់ពន្ធនាគារ របស់ ជនជាប់ចោទ ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ ឆ្នាំ ជាអតីតអ្នកគ្រូពេទ្យ និង ជាម្ចាស់គ្លីនិកឯកជនមួយកន្លែង ស្ថិត នៅស្រុកបាទី ខេត្តតាកែវ ពីជាប់គុក ៥ ឆ្នាំ ទៅ ១០ ឆ្នាំវិញ ជាប់ពាក់ព័ន្ធការនឹងចាក់ថ្នាំស្ត្រីអ្នកជម្ងឺម្នាក់ស្លាប់ រួចដឹកសព និង ក្មួយស្រីជនរងគ្រោះ អាយុ៣ឆ្នាំ យកទៅបោះចោល ក្នុងព្រៃ ដើម្បី បំបិទ ភស្តុតាង។
ករណីនេះ បានកើតឡើង នៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលយប់ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤។
សូមបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តតាកែវ កាលពីឆ្នាំ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានសម្រេច៖
១-ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ុន ម៉ារីណា ភេទ ស្រី អាយុ ៣៩ ឆ្នាំ ដាក់ពន្ធនាគារ កំណត់ ៥ (ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៨,០០០,០០០ (ប្រាំបីលាន) រៀល ចូលថវិការដ្ឋ ពីបទ៖
-មនុស្សឃាតដោយអចេតនា,
-ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណ
-លាក់បំបាំង សាកសព, ទារុណកម្ម និង
-អំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ។
២-ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហៀង សុងហាក់ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ (ត្រូវជាប្តីរបស់ ស៊ុន ម៉ារីណា) ដាក់ពន្ធនាគារ កំណត់ ១ឆ្នាំនិងពិន័យជាប្រាក់ ៣លានរៀល ចូលជាថវិការដ្ឋ ពីបទ៖
-ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលបណ្តាលឱ្យស្លាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN៕











