ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ស៊ីម៉ាក់៖ ថៃ​ទម្លាក់​គ្រាប់បែក​ចង្កោមចន្លោះ​៦ទៅ​៧លានគ្រាប់​លើ​កម្ពុជា

​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់បាន​បញ្ជាក់​ប្រាប់​មន្ត្រី​ជាន់​ខ្ពស់​កាកបាទ​ក្រហម​អន្តរជាតិ​លោក Alain Aeschlimann ថា​ គ្រាប់​បែប​ចង្កោម​ដែល​ថៃ​បាន​ប្រើប្រាស់​ក្នុង​សង្គ្រាម​ជាមួយ​កម្ពុជា​វា​លើស​អ៊ីស្រាអ៊ែល​ប្រើប្រាស់​ក្នុង​សង្គ្រាម​លីបង់​កាល​ពី​ឆ្នាំ​២០០៦​ទៅ​ទៀត ធ្វើ​ឱ្យ​គ្រាប់​បែក​ចង្កោម​ដែល​ថៃ​ប្រើប្រាស់​នេះ​មាន​ទំហំ​ច្រើន​ជាង​គេ​លើ​ពិភព​លោក​។

ឯកឧត្តម ហេង រតនា បាន​បញ្ជាក់​ប្រាប់​លោក Alian នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ស្នាក់ការ​កណ្ដាល​ស៊ីម៉ាក់​​ថា គ្រាប់បែក​ចង្កោម​ដែល​ថៃ​បាន​ប្រើ​ជា​ប្រភេទ​គ្រាប់​ស៊េរីថ្មី m42 M46 និងM85 ដែល​មាន​ចំនួន​ប្រហែល​៦​ទៅ​៧លាន​កូនគ្រាប់​ ដែល​កំពុង​ស្ថិត​នៅ​រាយប៉ាយ​តាម​ភូមិ​ឋាន​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​​កម្ពុជាចំនួន​៣៣៥​ភូមិ ដែល​ជាចំនួន​ដ៏​ច្រើន​លើ​សលប់​​បើ​ធៀប​នឹង​សង្គ្រាម​លីបង់-អ៊ីស្រាអ៊ែល ឆ្នាំ​២០០៦ ដែល​ពេល​នោះ​អ៊ីស្រាអ៊ែល​ប្រើគ្រាប់​បែក​ចង្កោម​ចំនួន​៤លានគ្រាប់​ ។
ឯកឧត្តមបានបន្តទៀតថា៖ «ទំហំបញ្ហាគ្រាប់បែកសេរីថ្មីដែលកើតឡើងនៅមាតុភូមិកម្ពុជានេះ មានទំហំច្រើនជាងគេនៅលើពិភពលោកយើងនេះ» ។របាយការណ៍​នេះ​នៅ​មិន​ទាន់​រាប់​ចំនួន​ដែល​ថៃ​ទម្លាក់​គ្រាប់​បែក​ចង្កោម​នៅភូមិ​ចំនួន​១៤​នៅ​ទីតាំង​ជួរ​មុខ​នៅ​ឡើយ​ទេ​ ។ឯកឧត្តម ហេង រតនា បាន​បន្ថែម​ថា​ការ​បាញ់ពង្រាយគ្រាប់បែក​ចង្កោម​របស់​ថៃ​បាន​ធ្លាក់​នៅ​តាម​សាលា​រៀន ភូមិឋាន វត្ត​អារាម ស្រែចម្ការ​ប្រជាពលរដ្ឋ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សាធារណៈ​ ដែល​ជា​ចេតនា​របស់​ថៃ​ក្នុង​ការ​ «បង្ក​វិបត្តិ​មនុស្ស​ធម៌​និង​គំរាម​កំហែង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ចំពោះ​កម្ពុជា​ ហើយ​ជា​ទង្វើ​រំលោភ​បំពាន​អនុសញ្ញា​អន្តរជាតិ​ហាម​ឃាត់​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​» ៕រក្សាសិទ្ធិដោយ៖សុទ្ធលី