ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនអញ្ជើញពិនិត្យស្ថានភាពទូទៅអំឡុងដំណើរការសំណេរនៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យស្ថានភាពទូទៅក្នុងអំឡុងដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡងបឋមសិក្សាបាក់ទូក ដើម្បីពិនិត្យ និងធានាឱ្យបាននូវការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តបទបញ្ជាផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក មានបន្ទប់ប្រឡងចំនួន ៤២បន្ទប់ និងបេក្ខជនប្រឡង ចំនួន ១០៤៧នាក់។

ដំណើរការសំណេរនាព្រឹកថ្ងៃទី១នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ និងប្រកបដោយភាពរលូន។ បេក្ខជនទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញកិច្ចការប្រឡងតាមមុខវិជ្ជានីមួយៗដោយទំនុកចិត្តខ្ពស់ ខណៈដែលបរិយាកាសទាំងក្នុង និងក្រៅបន្ទប់ប្រឡងមានភាពស្ងប់ស្ងាត់ល្អ គ្មានការរំខាន ដែលបញ្ជាក់ពីកិច្ចសហការ និងការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ។

សម្រាប់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ វិញ្ញាសាដែលត្រូវប្រឡង រួមមាន៖

  • ថ្នាក់វិទ្យាសាស្ត្រសង្គម ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ប្រវត្តិវិទ្យា (៩០នាទី)។
  • ថ្នាក់វិទ្យាសាស្ត្រ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រវត្តិវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ជីវវិទ្យា (៩០នាទី)។

សូមបន្តតាមដានផេកក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ច្បាស់ការ និងទុកចិត្តបានពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦៕រក្សាសិទ្ធិដោយ៖សុទ្ធលី