ភ្នំពេញ: លោកក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ លោក ឡោ ក្រឹម កាលពី ព្រឹកថ្ងៃ
ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៦ នេះ បានសម្រេច ចេញពីកា ដោះលែង ជនត្រូវចោទ ឈ្មោះ ឃឿន សុខឡា ហៅ K01 ភេទ ប្រុស អាយុ ៤១ ឆ្នាំ (ក្រុមគ្រូជោគជ័យ) មុខរបរប្រធានក្រុមហ៊ុនអចលនទ្រព្យ K01 ពីមន្ទីរឃុំឃាំង មណ្ឌលអប់រំកែប្រែ ទី១ (ម១) បន្ទាប់ពី បានបញ្ជូនខ្លួន គាត់ ទៅដេកក្នុង គុក បាន១ ថ្ងៃ។
ឈ្មោះ ឃឿន សុខឡា ហៅ K01 ត្រូវបាន តុលាការ ចោទ
ប្រកាន់ ពីបទ: ហិង្សាដោយចេតនា តាមបញ្ញត្តិ មាត្រា ២១៧ នៃ ក្រមព្រហ្មទណ្ឌ និង ប្រឈម នឹងការជាប់គុក ពី ០៦ ខែ ទៅ ០៣ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ធភាព របស់គាត់។
មហាជនខ្មែរ ភាគច្រើន បានសម្តែងការគាំទ្រ យ៉ាងខ្លាំង នូវ វិធានការណ៍ផ្លូវច្បាប់ អំពីសំណាក់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និង តុលាការ ចំពោះ បុគ្គល ឈ្មោះ ឃឿន សុខឡា ហៅ K01នេះ ដោយសារ តែ កន្លងមក បុគ្គលនេះ តែងតែ សំញ៉ែង និង បង្អួតបង្ហាញ អំពី ភាពជោគជ័យ និង ទ្រព្យសម្បត្តិ របស់គាត់ នៅតាម បណ្ដាញសង្គមហ្វេសប៊ុក។
មន្ត្រីនគរបាលរាជធានីភ្នំពេញ បាននិយាយថា: ឈ្មោះ ឃឿន សុខឡា ហៅ K01 ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ និង បញ្ជូនខ្លួន ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគាត់ បានប្រើហិង្សាលើយុវជនម្នាក់ ហើយ បាន បង្ហោះ អំពីសកម្មភាពប្រើអំពើហិង្សានោះ តាមប្រព័ន្ធព័ត៌មានសង្គម នៅ ថ្ងៃ ២៨ ខែ កក្កដា ឆ្នាំ ២០២៦។
មន្រ្តីនគរបាល បានបន្ថែមថា: ចំពោះការប្រព្រឹត្តហិង្សា របស់ K01នេះ បើទោះបីជា ជនរងគ្រោះ មិនបានប្តឹងគាត់ ក៏ដោយ ក៏វា
មិនអាចពន្លត់លើការឡាយវីដេអូដើម្បី សុំទោសនោះបានទេ។
ដូច្នេះ គឺមានតែការសម្រេច អំពីស្ថាប័នតុលាការ តែប៉ុណ្ណោះ៕រក្សាសិទ្ធិដោយ CEN





