ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាវិនិយោគ នៃ “ហ្វ្រង់កូតិច-FrancoTech” ដែលជាពិព័រណ៍នវានុវត្តន៍នៃបណ្តាប្រទេសនិយាយភាសាបារាំង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាវិនិយោគ នៃ “ហ្វ្រង់កូតិច-FrancoTech” ដែលជាពិព័រណ៍នវានុវត្តន៍នៃបណ្តាប្រទេសនិយាយភាសាបារាំង អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដោយប្រព្រឹត្តទៅក្នុងវគ្គទីមួយនៃវេទិកាវិនិយោគ ក្រោមមូលបទ “កម្ពុជា នៅចំបេះដូងនៃកាលានុវត្តភាពថ្មីៗ” ក្នុងប្រធានបទ “កម្ពុជា៖ គោលដៅនៃការវិនិយោគ”។

បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថាគន្លឹះ ប្រកបដោយខ្លឹមសារព័ត៌មានពាក់ព័ន្ធសំខាន់ៗក្នុងការរើសយក កម្ពុជា ជាគោលដៅវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតី និងជាសក្ខីភាពក្នុងការផ្លាស់ប្តូអនុស្សរណៈនៃការយោគយល់គ្នា និងលិខិតសម្តែងបំណងស្តីពីកិច្ចសហការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មាន រួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាង ក.អ.ក. តំណាងដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគនៃ ក.អ.ក ជាមួយនឹង ទីភ្នាក់ងារសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋកុងហ្គោ តំណាងដោយ ឯកឧត្តម Michel DJOMBO BALOMBELLY រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងការលើកកម្ពស់វិស័យឯកជនកុងហ្គោ។

២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាង ក.អ.ក. តំណាងដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគនៃ ក.អ.ក ជាមួយនឹង សភាពាណិជ្ជកម្មម៉ូណាកូ តំណាងដោយ លោក Guillaume Rose នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មម៉ូណាកូ។

៣. លិខិតសម្តែងបំណងស្តីពីកិច្ចសហការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាង ក.អ.ក. តំណាងដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគនៃ ក.អ.ក ជាមួយនឹង ទីភ្នាក់ងារជាតិសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋហ្គាបុង តំណាងដោយ លោក Ghislain MOANDZA MBOMA អគ្គនាយកនៃទីភ្នាក់ងារជាតិសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋហ្គាបុង៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម