ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ មានវិបត្តិរឿងស្នេហា​លោតសម្លាប់ខ្លួនពីលើអគារខុនដូជាន់ទី៦​

នារីស្រស់ស្អាតម្នាក់មានវិបត្តិរឿងស្នេហា​ បានលោតសម្លាប់ខ្លួនពីលើអគារខុនដូជាន់ទី៦​ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចចុះមកដល់ទីតាំងកេីតហេតុ ។
ហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង​០៥និង៣០នាទីព្រឹក​ ថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០២៦​ ដែលស្ថិតនៅចំណុចផ្លូវ១៩៨២​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។
ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី​ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស​ និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការពិនិត្យមេីលសពស្ត្រីខាងលេី ៕រក្សាសិទ្ធដោយ៖សុទ្ធលី