បាត់ដំបង៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងក្រុង-ស្រុកពាក់ព័ន្ធ ក្រោមការបញ្ជាផ្ទាល់ពីស្នងការខេត្ត និងព្រះរាជអាជ្ញា បានចុះឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ យិន រស្មី អាយុ៣៥ឆ្នាំ នៅក្រុងបាត់ដំបង ពីបទឆបោកលក់ និងទទួលបញ្ចាំគ្រឿងអលង្ការកាឡៃក្លែងជាមាស-ប្លាទីន។យោងតាមអគ្គស្នងការនគរបាលជាតិ នៅព្រឹកនេះ ការឃាត់ខ្លួននេះធ្វើឡើងក្រោយមានបណ្តឹងពីជនរងគ្រោះចំនួន ៥នាក់ នៅផ្សារកូនខ្លុង ស្រុកមោងឫស្សី ដែលត្រូវជនសង្ស័យបោកប្រាស់អស់ប្រាក់រាប់លានរៀល ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន គ្រឿងអលង្ការលោហៈធាតុពណ៌លឿងជាច្រើន ជញ្ជីងថ្លឹង ទូរស័ព្ទដៃ និងវិក័យបត្រមួយចំនួន។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សី កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី


