ភ្នំពេញ: តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៦ បានសម្រេច ចោទប្រកាន់ ជនត្រូវចោទ ឈ្មោះ ឃឿន សុខឡា ហៅ K01 (ក្រុមគ្រូជោគជ័យ) ពីបទ: ហិង្សាដោយចេតនា តាមបញ្ញត្តិ មាត្រា ២១៧ នៃ ក្រមព្រហ្មទណ្ឌ និង ប្រឈមមុខការជាប់គុក ពី ០៦ ខែ ទៅ ០៣ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ធភាព របស់គាត់។
មន្ត្រីនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា: ឈ្មោះ ឃឿម សុខឡា ហៅ K01 ត្រូវបានចាប់ឃាត់ ខ្លួន កាលពី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ និង បញ្ជូនខ្លួន ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធករណីប្រើហិង្សាលើយុវជនម្នាក់ ហើយដែលករណីហិង្សានេះ ត្រូវបាន បង្ហោះ នៅលើ តាមប្រព័ន្ធព័ត៌មានសង្គម នៅ ថ្ងៃ ២៨ ខែ កក្កដា ឆ្នាំ ២០២៦។
មន្រ្តីនគរបាល បានបន្ថែមថា:
ការប្រព្រឹត្តហិង្សា មិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះ ទេ គឺមានតែការសម្រេច អំពីស្ថាប័នតុលាការ តែ ប៉ុណ្ណោះ៕រក្សាសិទ្ធដោយ៖CEN


