ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន K01 បញ្ជូនទៅតុលាការ ក្រោយបានចូលបំភ្លឺនៅស្នងការដ្ឋានរាជធានីភ្នំពេញ តាមការកោះហៅ ក្រោយពីទះកំផ្លៀងយុវជនម្នាក់

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នគរបាលសម្រេចឃាត់ខ្លួន K01 បញ្ជូនទៅតុលាការ ដែលប្រើហិង្សាលើយុវជនម្នាក់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា ការប្រព្រឹត្តហិង្សា មិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះឡើយ ហើយការសម្រេចបន្តលើស្ថាប័នតុលាការ ។
តាមការកោះហៅរបស់មន្រ្តីនគរបាលយុត្តិធម៌ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឈ្មោះ ឃឿន សុឡា ហៅ K០១ ប្រកបមុខរបរ លើសេវាកម្មលក់អចលនទ្រព្យ និងលក់រថយន្ត បច្ចុប្បន្នរស់នៅ ដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះហើយ ពាក់ព័ន្ធការប្រើប្រាស់ហិង្សាទៅលើយុវជនម្នាក់ មិនស្តាប់បង្គាប់ខ្លួន ឲ្យលុតជង្គង់សុំទោសម្តាយបង្កើតរបស់យុវជននោះ ដែលរឹងរុសមិនស្តាប់បង្គាប់ម្តាយ ដោយម្តាយចង់ឲ្យយុវជននេះមកស្នាក់នៅធ្វើការងារនៅកន្លែងរបស់ខ្លួន (K០១) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ។ករណីហិង្សានេះមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលនាំឲ្យមានការរិះគន់ជាខ្លាំងពីអ្នកលេងបណ្តាញសង្គមចំពោះទង្វើហិង្សារបស់បុគ្គល (K០១) ក្រោយពីសមត្ថកិច្ចបានសាកសួរបុគ្គល (K០១) រួចរាល់ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បុគ្គល (K០១) ត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធី។

សូមជម្រាបថានគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានកោះហៅលោក K 01 ឱ្យចូលទៅបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ វេលាម៉ោង ៨ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅជាន់ទី៣ ។

លោក ប៊ុន សត្យា ស្នងការរង ទទួលផែនព្រហ្មទណ្ឌរាជធានីភ្នំពេញតាមបញ្ជា របស់ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រងនគរបាល​ជាតិ​ និង​ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ។

ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានថា ពាក់​ព័ន្ធ​នឹង​ទង្វើ​របស់​លោក​ K01 លោកឧត្តមសេនីយ៍ឯកបានចាត់ករណីនេះទៅលោក ប៊ុន សត្យា ស្នងការរង អនុវត្តករណីហើយ (ទោះបីជនរងគ្រោះមិនប្ដឹង ក៏នគរបាលយុត្តិធ៏មដើរតួនាទីជាដើមបណ្ដឹង) ៕ រក្សាសិទ្ធដោយ៖សុទ្ធលី