យុវជនជានិស្សិតឆ្នាំទី១ម្នាក់ បានស្លាប់ភ្លាមៗក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ និងម៉ូតូ១គ្រឿង ខណៈដែលជនរងគ្រោះជិះឌុបប្អូនស្រីត្រឡប់មកពីធ្វើការរោងចក្រវិញ ។
សោកនាដកម្មមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៥និង២៥នាទីព្រឹក ថ្ងៃទី២៩ មិថុនា ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









