ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីឃាតកម្ម នៅរោងចាំចម្ការ ភូមិរកាធំ ខេត្តក្រចេះ កងកម្លាំងស្រុកព្រែកប្រសព្វ បានឃាត់ខ្លួនជនសង្ស័យម្នាក់

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៨៖៣០នាទីព្រឹក កងកម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយកងកម្លាំងស្រុកព្រែកប្រសព្វ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្ម នៅរោងចាំចម្ការ ស្ថិតក្នុងភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។

ជនសង្ស័យ ឈ្មោះ ជីង ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចប្បន្ន នៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ជនរងគ្រោះ ឈ្មោះ ប៉ុន សុទ្ធ ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិខ្មែរ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន នៅអាវុធហត្ថខេត្តក្រចេះ ដេីម្បីចាត់ការតាមនីតិវិធី ៕រក្សាសិទ្ធដោយ៖សុទ្ធលី