នាថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីនិវត្តមកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប្រកបដោយលទ្ធផលត្រចះត្រចង់។
សូមគោរពជូនពរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូទាំងអស់ សូមទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរនិវត្តមកមាតុប្រទេសវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



