ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស គ្រូបង្រៀនជនជាតិ អង់គ្លេសម្នាក់ និង បុរសខ្មែរម្នាក់ ជាគូកន ដាក់គុក ម្នាក់ៗ ពី ១០  ទៅ ១២ ឆ្នាំ ពាក់ព័ន្ធនឹង ការរួមភេទជាមួយកុមារាខ្មែរ ២០ នាក់ នៅភ្នំពេញ

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦ បានប្រកាសសាលក្រម និង សម្រេច
ផ្តន្ទាទោស គ្រូបង្រៀនជនជាតិ អង់គ្លេសម្នាក់ និង បុរសខ្មែរម្នាក់ ជាគូកន ដាក់គុក ម្នាក់ៗ ពី ១០  ទៅ ១២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការរួមភេទជាមួយកុមារាខ្មែរ ប្រមាណ ២០ នាក់ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោកស្រី ហុង ម៉ារីនិច បានថ្លែងឱ្យដឹង នៅក្នុងអង្គសវនាការថា: ជនជាប់ចោទ ទាំងពីរនាក់ មានឈ្មោះ White William Chandler ភេទប្រុស អាយុ ២៧ ឆ្នាំ ជាជនជាតិ ឮអាមេរិកកាំង មានមុខរបរមុនឃាត់ខ្លួន ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលារៀនឯកជនមួយ នៅក្នុង រាជធានីភ្នំពេញ។ និង ម្នាក់ទៀត មានឈ្មោះ ប៉ែន ចាន់និត ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ។

ជនជាប់ចោទទាំងពីរ គឺជា បុរស ដែលនិយម ចូលចិត្ត រួមភេទជាមួយកុមារា ឬ ប្រុស និង ប្រុស។ 

លោកស្រីចៅក្រមបានបញ្ជាក់ថា: នៅ ក្នុងចំណោម ជនជាប់ចោទ ទាំងពីរ  ឈ្មោះ White William Chandler ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ និង ត្រូវហាមឃាត់មិនឱ្យចូលមកក្នុងប្រទេសកម្ពុជា នៅពេល អនុវត្ត ទោសរួចរាល់ ជាស្ថាពរ ពីបទ: សញ្ចរកម្មទាក់ទងនឹងពេស្យាចារកុមារ យោង តាមបញ្ញត្តិ មាត្រា ២៨ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពេីជួញដូរមនុស្ស និង អំពេីធ្វេីអាជីវកម្មផ្លូវភេទ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ ប៉ែន ចាន់និត ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ ពីបទ: សញ្ចរកម្មទាក់ទងនឹងពេស្យាចារកុមារ និង បទ: ផលិត និងចែកចាយ រូបភាពអាសអាភាសកុមារ តាមបញ្ញត្តិមាត្រា ២៨ និង ៤១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពេីជួញដូរមនុស្ស និង អំពេីធ្វេីអាជីវកម្មផ្លូវភេទ។

ជនជាប់ចោទ ទាំង២នាក់ ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និង គាំពារអនីតិជន សហការជាមួយ អង្គការ CPU នៅក្នុងរាជធានីភ្នំពេញ កាលពី អំឡុងខែ សីហា ឆ្នាំ ២០២៤។

នាពេលសវនាការ, ជនជាប់ចោទ ទាំងពីរ បានទទួលស្គាល់ នូវ អង្គហេតុ និង សារភាព អំពើ កំហុសរបស់ខ្លួន។

ជនជាប់ចោទ ប៉ែន ចាន់និត បានសារភាពថា មុនគាត់ត្រូវបានចាប់ ឃាត់ខ្លួន គាត់ធ្លាប់បាននាំ កុមារាខ្មែរ  ប្រមាណ២០ នាក់  ដែលជាក្មេងតាមចិញ្ចើមថ្នល់ ឬ រស់នៅក្នុងវត្តអារាម និង មាន អាយុ ចន្លោះពី ១៤ ទៅ ១៨ ឆ្នាំ ទៅអោយដេក ( រួមភេទ) ជាមួយ ឈ្មោះ White William Chandler នៅក្នុង បន្ទប់ ខុនដូ ជួល របស់គាត់ ក្នុងរាជធានីភ្នំពេញ និង ទទួលបាន កម្រៃជើងសារ ពី ឈ្មោះ  White William Chandler ចំនួន $ ៣០ ក្នុងក្មេងប្រុសម្នាក់។

ឈ្មោះ White William Chandler ចំណាយ លុយ $100 សម្រាប់ថ្លៃសិច ( រួមភេទ)ជាមួយ កុមារាខ្មែរ ម្នាក់។

ឈ្មោះ ប៉ែន ចាន់និត ក៏បានសារភាពទៀតថា: ក្រៅពីនេះ ខ្លួនក៏ ធ្លាប់បាននាំកុមារា ជាច្រើនទៀត  ទៅដេកជាមួយ ម៉ូយប្រុសៗ ខ្មែរ  ដែលនិយម ចូលចិត្ត  រួមភេទ ជាមួយបុរស និង ប្រុស  ផងដែរ ដោយ ទទួលបាន កម្រៃ ចំនួន $5 ក្នុង កុមារាម្នាក់៕ រក្សាសិទ្ធដោយ៖CEN