ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសនិស្សិតច្បាប់ស្រីម្នាក់ ដាក់គុក ២២ ខែ ពាក់ព័ន្ធនឹងបទល្មើសញុះញង់ បង្កអសន្តិសុខនៅក្នុងសង្គម តាមប្រព័ន្ធសង្គម

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាស សាលក្រម និង ផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ យន់ សេងឡាត់ ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរ:ជានិស្សិតច្បាប់ឆ្នាំទី២ និងជាអ្នកប្រើប្រាស់បណ្តាញសង្គម ដាក់ពន្ធនាគារ កំណត់ ២២ ខែ  និង ពិន័យជាប្រាក់ចំនួន ២លានរៀល ចូលថវិកាជាតិ។

ជនជាប់ចោទ ឈ្មោះ យន់ សេងឡាត់ ត្រូវបានចោទប្រកាន់ពីបទ: «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ឈ្មោះ  យន់ សេងឡាត់ ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលសន្តិសុខផ្ទៃក្នុង កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៤ នៅក្នុងខេត្តមណ្ឌលគិរី ជាប់ពាក់ព័ន្ធនឹងការចែករំលែកមតិរិះគន់នៅលើបណ្តាញសង្គម ជុំវិញគម្រោងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)៕ រក្សាសិទ្ធដោយ៖CEN