Friday, June 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង

យោងតាមការវិភាគទៅលើទិន្នន័យជាក់ស្តែង សម្រាប់ឆ្នាំ២០២៦ វិស័យទេសចរណ៍កម្ពុជានៅបន្តស្ថិតក្នុងស្ថានភាពដែលត្រូវប្រឈមនឹងកត្តាខាងក្រៅមួយចំនួន រួមមាន បញ្ហាព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលអាចជះឥទ្ធិពលមកលើទំនុកចិត្តនៃការធ្វើដំណើរ និងលំហូរទេសចរអន្តរជាតិមកកម្ពុជា។ ក្នុងបរិបទនេះ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងបន្តមានកំណើនយឺត ប៉ុន្តែនៅតែទទួលបានការគាំទ្រយ៉ាងសំខាន់ពីនិន្នាការទេសចរក្នុងស្រុក តាមរយៈការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង»។ ទន្ទឹមនឹងនេះ វិស័យនេះក៏ត្រូវបានរំពឹងថា នឹងបន្តរក្សាបាននូវភាពធន់ ភាពប្រកួតប្រជែង និងមានសមត្ថភាពក្នុងការឆ្លើយតបនឹងវិបត្តិនានា ដើម្បីបន្តដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំមួយនៃសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦ ទេសចរអន្តរជាតិបានមកទស្សនាកម្ពុជាមានចំនួន ១.៥៣៩.០២៦នាក់ ថយចុះ ៤៧,៨% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។ ទេសចរផ្ទៃក្នុង៖ ទេសចរជាតិ បានធ្វើដំណើរកម្សាន្ត ប្រមាណ ២០.៣០៩.៤៦៣នាក់ កើនឡើង ៥៤,២% និងទេសចរបរទេស ប្រមាណ ១.៦៥៤.០៨៦នាក់ ថយចុះ ១៤,៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។

ឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងដើម្បីធានាបាននូវនិរន្តរភាពនៃវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បានកំណត់នូវទិសដៅយុទ្ធសាស្ត្រអាទិភាពមួយចំនួន ដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពការងារ រួមមាន ទី១). ការពង្រឹងអភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការរួម ទី២). ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ តាមរយៈយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទី៣). ការពង្រឹងគុណភាពសេវាកម្មនិងធនធានមនុស្ស និង ទី៤). ការធ្វើបរិវត្តកម្មឌីជីថលនិងការបង្កើនប្រសិទ្ធភាពការងារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×