ញូវយ៉ក, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ — ថ្លែងក្នុងព្រឹត្តិការណ៍ពិសេសរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) ស្តីពីការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (DPoA for LDCs) ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តពេញទំហឹងរបស់កម្ពុជាក្នុងការអនុវត្ត DPoA និងការសម្រេចឱ្យបាននូវការចាកចេញដោយរលូន និងប្រកបដោយចីរភាពពីចំណាត់ថ្នាក់ LDC នៅឆ្នាំ២០២៩។
ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ និងគោលនយោបាយជាតិ ដើម្បីគាំទ្រដល់អន្តរកាលនេះ រួមទាំងការបង្កើតគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ឯកឧត្តមក៏បានអំពាវនាវឱ្យមានសាមគ្គីភាពអន្ដរជាតិជាថ្មីនិងភាពជាដៃគូកាន់តែរឹងមាំ ជាពិសេសចំពោះហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ភាពធន់នឹងអាកាសធាតុ និងការគាំទ្រដល់អន្តរកាលដោយរលូន។រក្សាសិទ្ធដោយ៖សុទ្ធលី





