Thursday, June 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ តំណាងរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជាបងប្អូនជនរួមជាតិ យុវជន យុវនារី និងក្មួយៗសិស្សានុសិស្ស ជាទីស្រឡាញ់រាប់អាន!ក្នុងឱកាសនៃការប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦-ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយ អមជាមួយការកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះជនរួមជាតិទាំងអស់ទូទាំងប្រទេស ដែលក្នុងរយៈពេលពេញ១ឆ្នាំកន្លងទៅ បានខិតខំពូនជ្រំបង្កើតជា ស្មារតីរួមគ្នា និងចលនាជាតិដ៏ក្លៀវក្លាមួយ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមគ្រប់ទម្រង់ រូបភាព និងវិស័យ ដែលធ្វើឱ្យកម្ពុជាយើងត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជា «ប្រទេសដែលមានស្មារតីខ្ពស់និងឆន្ទៈមោះមុត ក្នុងការចូលរួមទប់ស្កាត់ លុបបំបាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀនចេញពីសង្គមជាតិ»។ថ្ងៃ២៦មិថុនា បានក្លាយទៅជាថ្ងៃនៃប្រពៃណីទំនៀមទម្លាប់មួយ ដែលពិភពលោកទាំងមូលធ្វើការរួបរួមគ្នា ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបំផុសស្មារតីពលរដ្ឋទាំងអស់លើសកលលោក ឱ្យចូលរួមសកម្ម ផុសផុល តាមគ្រប់រូបភាព មធ្យោបាយ វិធីសាស្ត្រ និងយុទ្ធនាការនានា សំដៅធ្វើយ៉ាងណា រារាំង ទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុង ការប្រើប្រាស់ ចែកចាយ ចរាចរ និងរាល់ឧក្រិដ្ឋកម្មគ្រឿងញៀនសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា
សំដៅសម្រេចបាននូវសង្គមរឹងមាំមួយប្រកបដោយសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ល្អប្រសើរ ដោយកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តែងតែបង្ហាញនូវជំហរស្មារតី ឆន្ទៈមោះមុត គាំទ្រយ៉ាងពេញទំហឹង ក្នុងការរៀបចំទិវា២៦មិថុនានេះ ឱ្យបានល្អប្រសើរ ដែលជាលទ្ធផលសម្រាប់២ឆ្នាំជាប់គ្នាចុងក្រោយនេះ ការិយាល័យ UNODC បានទទួលស្គាល់ និងផ្តល់ចំណាត់ថ្នាក់ដល់កម្ពុជា ជាប្រទេសគំរូក្នុងការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមាន លក្ខណៈអធិកអធមនិងប្រកបដោយបរិយាបន្ន។

សម្រាប់ឆ្នាំ២០២៥កន្លងទៅ ក៏ដូចជាពាក់កណ្តាលនៃឆ្នាំ២០២៦នេះ ពិភពលោកបានកំពុងវិវត្តទៅរក សភាពមួយដែលពោរពេញទៅដោយភាពផុយស្រួយ គ្រោះថ្នាក់ និងមិនប្រាកដប្រជា ដែលបានជះឥទ្ធិពល យ៉ាងគំហុកចំពោះក្របខ័ណ្ឌនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដែលបច្ច័យអវិជ្ជមានទាំងនេះ ក៏បានក្លាយជាឱកាស ឱ្យក្រុមឧក្រិដ្ឋជន បន្តនិងបង្កើនសកម្មភាពឧក្រិដ្ឋកម្ម និងពង្រីកបណ្តាញចាក់សេះ ព្រមទាំងផ្សារភ្ជាប់បទល្មើស គ្រឿងញៀនជាមួយនឹងបទល្មើសមិនប្រពៃណីជាច្រើន ដែលបង្កជាបញ្ហាប្រឈមស្មុគស្មាញថ្មីៗបន្ថែមទៀត។ យោងលើតថភាពប្រឈមដ៏ស្រួចស្រាល់និងប្រកបដោយហានិភ័យទាំងនេះ ការិយាល័យ UNODC បានកំណត់ ខ្លឹមសារនៃប្រធានបទទិវាសម្រាប់ឆ្នាំ២០២៦នេះ ដោយផ្តោតទៅលើអត្ថន័យដែលបញ្ជាក់ថា: បញ្ហាគ្រឿងញៀន លើសកលលោក រលោក គឺនៅតែជាបញ្ហាដ៏រ៉ាំរ៉ៃក្នុងសង្គម និងគួបផ្សំជាមួយបញ្ហាប្រឈមស្មុគស្មាញថ្មីៗបន្ថែមទៀត ដែលកើតមានក្នុងយុគសម័យជឿនលឿននេះ គឺតម្រូវទាមទារឱ្យប្រទេសទាំងអស់មានការឆ្លើយតបប្រកបដោយ ភាពច្នៃប្រឌិតខ្ពស់។ យោងលើអត្ថន័យខ្លឹមសារនៃប្រធានបទអន្តរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជា បានសំយោគនូវ ខ្លឹមសារនិងសម្រេចកំណត់យកប្រធានបទនៃទិវាសម្រាប់កម្ពុជាយើងគឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។

ភូមិអំណោយផលនិងបញ្ហាអសន្តិសុខ ឆ្លើយតបទៅនឹងបរិបទសកលលោកដែលប្រកបទៅដោយកត្តាមិនអំណោយផលនិ យ៉ាងច្រើនអនេក និងបើទោះបីជាកម្ពុជាទទួលរងនូវការឈ្លានពានបូរណភាពទឹកដីនិងរំលោភអធិបតេយ្យជាតិ ពីសំណាក់ប្រទេសជិតខាងក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែចាត់ទុកបញ្ហាសន្តិសុខនិងសុវត្ថិភាពសង្គម គឺជា កត្តាកំណត់សេចក្តីសុខក្សេមក្សាន្តនិងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តមុតស្រួចនិងបទបញ្ជាម៉ឺងម៉ាត់នានាដើម្បីឆ្លើយតបនិងដោះស្រាយរាល់បទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសប្រពៃណីនិងមិនប្រពៃណី រួមទាំងបទឧក្រិដ្ឋគ្រឿងញៀនផងដែរ ដោយក្នុងនោះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានខិតខំឆ្លើយតបយ៉ាងសកម្មឈូសឈ្នួល ទៅនឹងបញ្ហានេះ ដោយប្រើប្រាស់គ្រប់មធ្យោបាយ យុទ្ធវិធី និងវិធានការប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លើយតប ឱ្យសមស្របទៅនឹងបរិការណ៍ពិភពលោកដែលវិវឌ្ឍដ៏សែនលឿនរហ័សខុសពីការរំពឹងទុក ជាពិសេសឈរលើ គោលការណ៍រួបរួមគ្នាពីកម្លាំងចលករគ្រប់វិស័យ ក្រោមស្មារតីក្នុងការចាត់ទុកបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទំនួលខុសត្រូវរួមរបស់សង្គមជាតិទាំងមូល។

ការឆ្លើយតបដោះស្រាយទៅនឹងបញ្ហាគ្រឿងញៀនប្រកបដោយនវានុវត្តន៍របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមករួមមាន: ការធ្វើបរិវិត្តកម្មឌីជីថលតាមរយៈការបង្កើតកម្មវិធីទូរស័ព្ទដៃ App NoDrug ដែលជាវិធីសាស្ត្រ អប់រំបែបឌីជីថល និងជាស្ពានតភ្ជាប់រវាងពលរដ្ឋតាមមូលដ្ឋានជាមួយនឹងសមត្ថកិច្ចតាមរយៈការរាយការណ៍សម្ងាត់ ២៤ម៉ោងជារៀងរាល់ថ្ងៃពេញមួយសប្តាហ៍ (២៤/៧) ការដាក់ចេញគោលការណ៍ សម្អាតផ្ទះយើង» និង-សម្អាតចក ចេញពីបឹង» តាមរយៈការដាក់ចេញបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ និងបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០២ បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពីការដាក់ចេញ វិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិតនិងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដែលរក្សាបានភាពស្អាតស្អំ និងភាពជាគំរូរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្នុងការមិនពាក់ព័ន្ធនឹងគ្រឿងញៀននិងសារធាតុ ញៀននានា ការចុះអនុស្សរណៈនៃការយោគយល់ជាមួយវិស័យឯកជន ការបង្កើតនិយាមនីតិវិធីប្រតិបត្តិសម្រាប់ គ្រប់គ្រងមជ្ឈមណ្ឌលព្យាបាលនិងស្តារនីតិសម្បទា រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់គ្រប់គ្រងអ្នកញៀន គ្រឿងញៀនតាមមជ្ឈមណ្ឌល និងការបន្តដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាកម្លាំងចលកររឹងមាំចម្រុះគ្រប់វិស័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ រាល់វិធីសាស្ត្រទាំងនេះពិតជា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់និងឆ្លើយតបទៅនឹងប្រធានបទនៃទិវា គឺការឆ្លើយតបប្រកបទៅដោយការច្នៃប្រឌិត សម្រាប់យុគសម័យឌីជីថលនៃបរិបទថ្មីនេះ។

កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងនេះ រួមជាមួយនឹងចលនាជាតិចូលរួមយ៉ាងធំធេងពីសំណាក់ បងប្អូនជនរួមជាតិទាំងអស់ បានស្តែងឱ្យឃើញយ៉ាងប្រត្យក្សតាមរយៈរបាយការណ៍នាឆ្នាំកន្លងទៅ ដែលក្នុង ចំណោមតួលេខគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា គឺមានតែប្រមាណ ១៥ទៅ២០% ប៉ុណ្ណោះ ត្រូវបានប៉ុនប៉ង ជួញដូរនិងចរាចរក្នុងប្រទេស ចំណែកឯ ៨០ទៅ៨៥%ទៀត ត្រូវបានចរាចរក្នុងគោលដៅបញ្ជូនទៅប្រទេសទី៣។ ការណ៍នេះគឺជាសក្ខីភាពមួយបង្ហាញថា ទីផ្សារគ្រឿងញៀននៅកម្ពុជាត្រូវបានកាត់បន្ថយ ដោយប្រជាពលរដ្ឋ ជាពិសេស យុវជន យុវនារី សិស្សានុសិស្ស ចាប់ផ្តើមមានការយល់ដឹងជ្រាលជ្រៅអំពីវិនាសកម្មនៃគ្រឿងញៀន ដោយខ្លួនមិនមានការភ្លើតភ្លើន ចង់សាក ចាញ់បោក ឬរងការចាប់បង្ខំណាមួយ ឱ្យខ្លួនធ្លាក់ក្នុងអន្លង់នៃ គ្រឿងញៀនឡើយ ដែលនេះគឺជានិន្នាការដ៏ល្អប្រសើរមួយ ជំរុញឱ្យប្រទេសកម្ពុជាយើង ជៀសផុតពីគោលដៅនៃ ការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងជាទីតាំងប្រកបដោយសុខសុវត្ថិភាព ទាំងសម្រាប់ការរស់នៅ គោលដៅ ទេសចរណ៍ ការទាក់ទាញការធ្វើវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។

បើទោះបីជាជាងពាក់កណ្តាលអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៧កន្លងទៅនេះ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់បេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ពិតមែន និន្នាការនៃបទឧក្រិដ្ឋ គ្រឿងញៀនសកលលោក ពុំទាន់បង្ហាញនូវសញ្ញាណថមថយនៅឡើយទេ និងមិនត្រឹមតែប៉ុណ្ណោះជាមួយការវិវត្ត ដ៏លឿនរហ័សនៃបញ្ញាសិប្បនិម្មិត (AI) ភាពវឹកវរនិងមិនច្បាស់លាស់នៃស្ថានភាពសន្តិសុខសកល ការប្រកួត ប្រជែងប្រទាញប្រទង់ភូមិសាស្ត្រនយោបាយដ៏តានតឹង សង្គ្រាមពាណិជ្ជកម្ម និងការរីករាលដាលឥតឈប់ឈរ នៃជម្លោះប្រដាប់អាវុធ យើងត្រូវតែត្រៀមខ្លួនជានិច្ចជាមួយនឹងភាពច្នៃប្រឌិតនិងបត់បែនខ្ពស់ ចំពោះវិញ្ញាសាលំបាកៗ និងបញ្ហាស្មុគស្មាញថ្មីៗដែលបន្តកើតមាននិងបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គមកម្ពុជាយើង។

ក្នុងន័យនេះ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ទាំងនេះ និងជាពិសេសស្របតាមខ្លឹមសារនៃទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ គឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំសូមធ្វើការក្រើនរំលឹក ណែនាំ និងអំពាវនាវដល់បងប្អូនជនរួមជាតិនិងរាល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចតទៅ៖
១- ត្រូវបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិទូទាំងប្រទេស ចូលរួមគ្រប់មធ្យោបាយ រូបភាព និងវិធីសាស្ត្រ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន និងបន្តបណ្តុះស្មារតីជាតិ «សង្គមកម្ពុជា គឺជាសង្គមដែលស្អាតស្អំប្រកបដោយភាពសុខុដុមរមនា ដាច់ខាតមិនត្រូវការគ្រឿងញៀន»។រក្សាសិទ្ធដោយ៖សុទ្ធលី

×