Wednesday, June 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពជាកំពុងប្រមូលភស្តុតាងនិងសហការជាមួយសមត្ថកិច្ច ដើម្បីចាត់វិធានការច្បាប់ករណីក្លែងសញ្ញាបត្រ

ចំពោះករណីនេះ វិទ្យាស្ថានបាននិងបន្តចាត់វិធានការតាមនីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់ ដោយបានពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធជាមួយកំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យរបស់វិទ្យាស្ថាន ភ្លាមៗបន្ទាប់ពីបានដឹងអំពីការសង្ស័យករណីក្លែងបន្លំសញ្ញាបត្រ និងបានចេញលិខិតបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា ។ ភាគីសាលា ក៏បានប្រមូល ចងក្រង និងរក្សាទុកឯកសារ ព័ត៌មាន និងភស្តុតាងពាក់ព័ន្ធ សម្រាប់គោលបំណងនីតិវិធី ផ្ទៃក្នុង និងនីតិវិធីច្បាប់ និង បានបង្កើតក្រុមការងារ ដែលបាននិងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់វិទ្យាស្ថាន និស្សិត អតីតនិស្សិត និយោជក និង សាធារណជន ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីវិទ្យាស្ថាន បានចេញសេចក្តីបំភ្លឺកន្លងមក ពាក់ព័ន្ធនឹងការបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសង្កេតឃើញថា សាធារណជននៅបន្តមានការចាប់អារម្មណ៍ និង យកចិត្តទុកដាក់អំពីវិធានការរបស់វិទ្យាស្ថានចំពោះករណីនេះ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនថា វិទ្យាស្ថានយកចិត្តទុកដាក់ ខ្ពស់ចំពោះសុចរិតភាព កេរ្តិ៍ឈ្មោះ គុណភាព និងភាពជឿទុកចិត្តនៃសញ្ញាបត្រទាំងអស់ដែលចេញដោយវិទ្យាស្ថាន។ ចំពោះករណីនេះ វិទ្យាស្ថានបាន និងបន្តចាត់វិធានការតាមនីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់ រួមមាន៖

១. បានពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធជាមួយកំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យរបស់វិទ្យាស្ថាន ភ្លាមៗបន្ទាប់ពីបានដឹងអំពីការសង្ស័យករណីក្លែងបន្លំសញ្ញាបត្រ

២. បានចេញលិខិតបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា

៣. បានប្រមូល ចងក្រង និងរក្សាទុកឯកសារ ព័ត៌មាន និងភស្តុតាងពាក់ព័ន្ធ សម្រាប់គោលបំណងនីតិវិធី ផ្ទៃក្នុង និងនីតិវិធីច្បាប់ និង

៤. បានបង្កើតក្រុមការងារ ដែលបាននិងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី ច្បាប់ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់វិទ្យាស្ថាន និស្សិត អតីតនិស្សិត និយោជក និង សាធារណជន។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមថ្លែងអំណរគុណដល់សាធារណជនដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះករណីនេះដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ និងការពារសុចរិតភាព គុណភាព កេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្តនៃសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាន ព្រមទាំងការពារផលប្រយោជន៍របស់ និស្សិត អតីតនិស្សិត និយោជក និងសាធារណជន។ រក្សាសិទ្ធដោយ៖សុទ្ធលី

×