Thursday, June 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម (គ.ជ.ឧ.ព.)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម (គ.ជ.ឧ.ព.)​បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម (គ.ជ.ឧ.ព.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាជិកគណៈកម្មាធិការ ក្រុមការងារលេខាធិការដ្ឋាន និងភាគីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកំណត់ទិសដៅការងារអាទិភាពរបស់​គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម សម្រាប់ការអនុវត្តយន្តការឧបាស្រ័យពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព សំដៅពង្រឹងបរិយាកាសធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការអន្តរស្ថាប័ន និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាការអនុវត្តគោលនយោបាយ និងវិធានការពាក់ព័ន្ធប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី

×