Tuesday, June 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកិច្ចការកុងស៊ុលអាស៊ាន (DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ

កម្ពុជា ក្នុងនាមជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកិច្ចការកុងស៊ុលអាស៊ាន (DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំប្រធានអង្គភាពប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្សអាស៊ាន (HSU) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

កិច្ចប្រជុំត្រូវបានដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ទោ ចយ សាវី ប្រធាននាយដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ដោយមានការចូលរួមពីគណៈប្រតិភូបណ្តាប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអន្តោប្រវេសន៍ កិច្ចការកុងស៊ុល និងការប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្សក្នុងតំបន់។រក្សាសិទ្ធដោយ៖CEN

×