Wednesday, June 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងអង្គការ IOM ជំរុញការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានចូលជួបសម្តែងការគួរសមជាមួយលោកស្រី Amy Pope អគ្គនាយិកានៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអង្គការ IOM ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គការ IOM ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ការការពារ និងលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ពលករទេសន្តរប្រវេសន៍ ព្រមទាំងការពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងសង្គមរបស់ពលករកម្ពុជាដែលបានធ្វើមាតុភូមិនិវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។

ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ IOM បន្ថែមទៀត រួមទាំងការជំរុញការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់ ព្រមទាំងការលើកកម្ពស់ទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព មានរបៀបរៀបរយ និងស្របច្បាប់ ដើម្បីជាប្រយោជន៍ដល់ពលករទេសន្តរប្រវេសន៍ និងសង្គមទាំងមូល។ រក្សាសិទ្ធដោយ៖សុទ្ធលី

×