Monday, June 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តព្រះវិហារ បញ្ជាក់ថា​ ពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោលគឺជាករណីទំនាស់បុគ្គល និងបុគ្គល

រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោល គឺជាករណីទំនាស់បុគ្គល និងបុគ្គល ។

សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីមានករណីបណ្តាញសង្គមមួយឈ្មោះ «ប៉ាន ព័ត៌មាន» បានបង្ហោះវីដេអូរយៈពេលជាង ១ នាទី និងខ្លឹមសារថា មានក្រុមជនមិនស្គាល់មុខប្រមាណ ៤ នាក់ ជិះរថយន្តម៉ាក Highlander ពណ៌ខ្មៅ គ្មានស្លាកលេខ បានដេញបុក ស្ទាក់ផ្លូវ និងគំរាមកំហែងរូបលោក ដែលជាអ្នកសារព័ត៌មាន រួមទាំងបានវាយរថយន្តរបស់លោកចំនួន ១ ដៃផងដែរ ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ កាលពីវេលាម៉ោង ៤:១១ នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆែបពីរ បានចុះស្រាវជ្រាវ យ៉ាងម៉ត់ចត់ជាបន្ទាន់ ជាលទ្ធផលគឺពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោលគឺជាករណីទំនាស់បុគ្គល និងបុគ្គល។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះឱ្យបានដិតដល់ដើម្បីចាត់ការតាមច្បាប់ ហើយរដ្ឋបាលខេត្តនឹងជម្រាបជូនព័ត៌មានលម្អិតបន្ថែមទៀត នៅពេលទទួលបានលទ្ធផលថ្មី។ រក្សាសិទ្ធដោយ៖សុទ្ធលី

×