Monday, June 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនបានហើយជនក្លែងបន្លំឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក្រោមរូបភាពប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ទៅគំរាមទារប្រាក់

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី២១ខែមិថុនានេះថា ៖ ចាប់បានហើយ! ក្រោយធ្វើការសាកសួរ បុគ្គលនេះធ្លាប់ធ្វើសកម្មភាពប្រមាណ៥០លើកមកហើយ និងបានជោគជ័យ ២៥លើក ហើយប្រមាណ០៥លើក លើ០៨ករណី ទទួលបានជោគជ័យ ក្រោមរូបភាពប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ទៅគំរាមទារប្រាក់ ។

លោក ឌី វិជ្ជា បានបន្ថែមថា បន្តបន្ទាប់ ជននេះក៏បានប្រើប្រាស់រូបថត និងឈ្មោះខ្ញុំ ដើម្បីក្លែងបន្លំក្នុងការធ្វើសកម្មភាពឆបោករបស់ខ្លួន ប៉ុន្តែដោយសារមានការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងបុគ្គលនេះ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ។ ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ ហើយសូមបន្តចូលរួមទប់ស្កាត់បទល្មើសបែបនេះបន្ថែមទៀតរក្សាសិទ្ធដោយ៖សុទ្ធលី

×