Saturday, June 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបង្ហាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការនាំចូលប្រេងនិងឧស្ម័ន ត្បិតកម្ពុជានិងហ្វីលីពីន សុទ្ធសឹងតែជាប្រទេសដែលរងសម្ពាធនៃផលប៉ះពាល់ដូចគ្នា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជំទាវ សារ៉ុន អេស ហ្គារិន រដ្ឋមន្រ្តីក្រសួងថាមពលនៃសាធារណរដ្ឋហ្វីលីពីន​ ដែលក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម បានបង្ហាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការនាំចូលប្រេងនិងឧស្ម័ន ត្បិតកម្ពុជានិងហ្វីលីពីន សុទ្ធសឹងតែជាប្រទេសដែលរងសម្ពាធនៃផលប៉ះពាល់ដូចគ្នា។

ឯកឧត្តម កែវ រតនៈ បានថ្លែងថា កត្តានេះ ជាហេតុជំរុញឱ្យជំនួបពិភាក្សានេះ បានផ្តោតលម្អិតលើបញ្ហាសន្តិសុខថាមពល ការជុំរុញការងារប្រើប្រាស់ថាមពលកកលកកើតឡើងវិញ និងការកសាងបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid – APG) ដែលជាការតភ្ជាប់អគ្គិសនីរវាងប្រទេសអាស៊ាន ដើម្បីធានាថាមពលគ្រប់គ្រាន់ មានតម្លៃសមរម្យ និងគាំទ្រការប្រើប្រាស់ថាមពលស្អាត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍវិស័យថាមពលរបស់ហ្វីលីពីន ស្របជាមួយនឹងការត្រៀមកិច្ចពិភាក្សានានា ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន ដែលប្រទេសហ្វីលីពីន នឹងជាប្រធាន នាឆ្នាំ២០២៧ ខាងមុខ។ជំនួបនេះបានធ្វើឡើងនៅសាធារណរដ្ឋហ្វីលីពីន​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។រក្សាសិទ្ធដោយ៖សុទ្ធលី

×