អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ កិច្ចការងារប្រចាំថ្ងៃដំណើរការទៅមុខជាសន្សឹមៗ។ ថ្ងៃនេះអាចនឹងមានការផ្លាស់ប្តូរភារកិច្ច ឬមានកិច្ចការខ្លះដែលត្រូវធ្វើដដែលៗ ទាមទារឱ្យមានភាពអត់ធ្មត់។ គួរចៀសវាងការចូលរួមក្នុងរឿងនិយាយមិនល្អពីអ្នកដ៏ទៃ ឬការពិភាក្សាដែលមិនមែនជាតួនាទីរបស់ខ្លួន។
អ្នកប្រកបរបររកស៊ីជួញដូរ៖ ការលក់ដូរមានសន្ទុះ អាចរកប្រាក់ចំណេញបានសមគួរដើម្បីដោះស្រាយជីវភាព។ មុននឹងបណ្តាក់ទុនរួមគ្នាជាមួយមនុស្សថ្មីថ្មោង ឬពង្រីកមុខរបរ គួរពិនិត្យមើលលក្ខខណ្ឌឱ្យបានហ្មត់ចត់ជាមុនសិន។


