Saturday, June 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាសីឆ្នាំ រកា ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦

អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ បើមានកិច្ចការងារចាស់ៗដែលនៅគាំងស្ទះ ថ្ងៃនេះអ្នកនឹងអាចដោះស្រាយបានយ៉ាងយ៉ាងល្អ។ អ្នកនឹងទទួលបានការស្រឡាញ់រាប់អាន ការទុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់លើ និងមិត្តរួមការងារ។ បើចង់ស្នើសុំអ្វីមួយ នឹងត្រូវគេយល់ព្រម។

អ្នកប្រកបរបររកស៊ីជួញដូរ៖ ជាថ្ងៃមាសថ្ងៃប្រាក់! ការលក់ដូរមានភាពកាក់កបខ្លាំង អតិថិជនចូលមកទិញដូរមិនដាច់សូរឡើយ។ បើមានគម្រោងចង់បើកហាងថ្មី ពង្រីកមុខរបរ ឬចុះកិច្ចសន្យាពាណិជ្ជកម្មធំៗ ថ្ងៃនេះជាឱកាសល្អបំផុតដែលអាចរកផលចំណេញបានច្រើន។

×