អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ កិច្ចការងារអាចនឹងជួបភាពរកាំរកូស ឬមានកំហុសបច្ចេកទេសបន្តិចបន្តួចដែលទាមទារឱ្យដោះស្រាយភ្លាមៗ។ គួរប្រុងប្រយ័ត្នខ្ពស់រឿងពាក្យសម្តី ចៀសវាងការទាស់ទែងជាមួយមិត្តរួមការងារ ឬថ្នាក់លើ ព្រោះរឿងតូចអាចរីកទៅជារឿងធំបាន។
អ្នកប្រកបរបររកស៊ីជួញដូរ៖ ការរកស៊ីជួញដូរថ្ងៃនេះហាក់មានភាពស្ងប់ស្ងាត់ ឬមិនសូវដាច់ដូចសព្វដង។ មិនទាន់ជាឱកាសល្អក្នុងការបណ្តាក់ទុនធំ រួមហ៊ុន ឬបើកមុខរបរថ្មីនោះទេ គួររក្សាលំនឹងអាជីវកម្មចាស់ឱ្យបានល្អសិន។


