Monday, June 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាសីឆ្នាំមមែ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦

អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ កិច្ចការងារប្រចាំថ្ងៃអាចនឹងមានភាពដដែលៗ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់បន្តិច។ ទោះជាយ៉ាងណា គួរតែបំពេញភារកិច្ចឱ្យបានល្អ និងចៀសវាងការនិយាយរិះគន់អ្នកដទៃនៅកន្លែងធ្វើការ ដើម្បីកុំឱ្យមានរឿងរកាំរកូសចិត្ត។

អ្នកប្រកបរបររកស៊ីជួញដូរ៖ ការលក់ដូរមានសន្ទុះល្មម មិនស្ងាត់ពេក ហើយក៏មិនដាច់ខ្លាំងពេកដែរ។ បើមានម៉ូយមកចរចាទិញដូរទំនិញ គួរតែប្រើពាក្យសម្តីផ្អែមល្ហែម និងទន់ភ្លន់ នោះទើបអាចទាញចិត្តគេឱ្យជួយទិញបានច្រើន។

×