អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ ការងារប្រចាំថ្ងៃមានដំណើរការទៅមុខសន្សឹមៗតាមលំដាប់លំដោយ។ ទោះជាមិនទាន់មានអ្វីលេចធ្លោខ្លាំង ប៉ុន្តែក៏មិនជួបឧបសគ្គធំដុំដែរ។ គួរផ្តោតអារម្មណ៍ទៅលើភារកិច្ចផ្ទាល់ខ្លួន និងចៀសវាងការចូលរួមក្នុងរឿងចចាមអារ៉ាម ឬការនិយាយដើមគ្នានៅក្នុងកន្លែងធ្វើការ។
អ្នកប្រកបមុខរបររកស៊ីជួញដូរ៖ ការជួញដូររកស៊ីមានភាពហ្នឹងហ្ន៎ លក់ដូរដាច់ល្មមអាចគ្របដណ្តប់លើការចំណាយប្រចាំថ្ងៃបាន។ ថ្ងៃនេះជាថ្ងៃដែលត្រូវរក្សាអតិថិជនចាស់ៗឲ្យបានល្អ និងមិនទាន់ជាឱកាសល្អក្នុងការបោះទុនធំ ឬចាប់ផ្តើមមុខរបរថ្មីស្រឡាងដែលខ្លួនមិនទាន់ជំនាញនោះទេ។


