ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលដែលអះអាងថាជាកូនខ្លារបស់សមត្ថកិច្ច ពេលនេះត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ!

បុគ្គលម្នាក់ឈ្មោះ រតនៈ ពិសាល អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ដែលកន្លងមកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ បុគ្គលខាងលើត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
គួររំលឹកផងដែរថា បុគ្គលឈ្មោះ រតនៈ ពិសាល រួមជាមួយបក្ខពួកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ហើយបាន​ជិះ​ម៉ូតូ​ប្រដេញ​យុវជន​ពីរនាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហើយ​ធាក់ផ្ដួល និង​ប្រើ​ហិង្សា​វាយ​បណ្ដាល​ឲ្យ​រងរបួស​រហូតប្រកាច់ កាល​ពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២៦​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ រក្សាសិទ្ធិដោយ៖សុទ្ធលី

Screenshot