ខេត្តកំពង់ចាម: នៅក្នុងរដូវវស្សាបទល្មើសរក្សាតែងតែកើតឡើងនៅស្រុកទីកន្លែងមិនថាតែម្ដងទន្លេឬបឹងបួរនោះទេ។ក្រុមអ្នកខលខូចតែងតែប្រើឧបករណ៍ខុសច្បាប់ដូចជាលូស្បៃមុងដើម្បីចាប់យកស្រីហូបធំ។ដោយមិនខ្វល់ពីការបំផ្លាញមច្ឆាជាតិនោះឡើយ។ជាក់ស្ដែងក្រុមមន្ត្រីជំនាញជលផលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន។ដោយប្រតិបត្តិការចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ក្នុងមូលដ្ឋានស្រុកកងមាស ដោយបានររឹបអូសស្បៃមុងជាច្រើនរាប់រយម៉ែត្រ
ជាមួយនោះបានបំផ្លាញចោលនៅឧបករណ៍ទាំងនេះត្រង់ចំណុចកើតហេត្តតែម្ដង។
លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានឱ្យដឹងថា:
អនុវត្តតាមការណែនាំពីសំណាក់ប្រធានមន្ទីរកសិកម្មខេត្តក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យជំនាញជលផលត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានបង្ក្រាបបទល្មើសនេសាទនៅតាមអតីតឡូនេសាទ ព្រែកបឹង បួរព្រមទាំងដងទន្លេមេគង្គ ព្រោះថាមនុស្សមួយចំនួនបានលួចដាក់ឧបករណ៍ខុសច្បាប់ក្នុងនោះមានលូស្បៃមុងដើម្បីចាប់យកត្រីតូចធំព្រោះនេះជារដូវត្រីពងដែលទាមទារឲ្យមានការថែរក្សាព្រៃលិចទឹកជាជំរកត្រីដ៏សំខាន់។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានបន្តឲ្យដឹងទៀតថា ជាក់ស្ដែងនៅក្នុងប្រតិបត្តិការដែលបានធ្វើឡើងនេះ
កម្លាំងខណ្ឌរដ្ឋបាលជលផលបានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន១ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ នៅចំណុចតាមដងទន្លេមេគង្គ ស្រុកកងមាស ។ក្នុងនោះវត្ថុតាងត្រូវបានបំផ្លាញចោល នៅនិងកន្លែងរួមមាន ៖ ឧបករណ៍លូស្បៃមុងចំនួន១១មាត់
-របាំងស្បៃមុងប្រវែង ២១០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១២០ដើម
-ចាក់លែងកូនត្រីចម្រុះចូលទៅក្នុងទឹកទន្លេជាច្រើនគីឡូក្រាម។ មកដល់ពេលនេះទឹកទន្លេរៀងស្រកបន្តិច ជាធម្មតាចំពោះទឹកទន្លេដែលហក់ឡើងដល់១២ម៉ែត្រ នោះនឹងធ្វើឲ្យព្រែកមួយចំនួនត្រូវបានទឹកហូរចូលទៅតាមបឹងបួរនិងអតីតឡូនេសាទ
ក្នុងនោះមានស្រុកស្ទឹងត្រង់ កំពង់សៀមកងមាស កោះសូទិននឹងស្រីសន្ធរព្រមទាំងស្រុកមួយចំនួនទៀត ការបង្ក្រាបបទមនុស្សមានប្រសិទ្ធភាពនិងជោគជ័យទាល់តែមានការចូលរួមពីសំណាក់អាជ្ញាធរដែនដីនៅមូលដ្ឋានព្រមទាំងកម្លាំងសមត្ថកិច្ចគ្រប់លំដោះថ្នាក់។







