សមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួន បុរសម្នាក់ដែលក្លែងបន្លំឯកសណ្ឋាន ពាក់ផ្កាយ១ ជាទាហាន និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នតុលាការហើយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំឯកសណ្ឋានកងយោធពលខេមរភូមិន្ទ និងឯកសារសាធារណៈ ។
បុរសរូបនោះឈ្មោះ រស់ សុវណ្ណច័ន្ទសំណាង ហៅដេត អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្ដ ស្នាក់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



