នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមទិវាវិសាខបូជាអន្តរជាតិ ដែលរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ឥណ្ឌា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។
ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាក្នុងការដឹកនាំការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា សន្តិភាព និងការគោរពគ្នា ដែលបង្កើតបានជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណជាតិ និងគោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងការលើកកម្ពស់ការសន្ទនា ការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមក។ គាត់បាន ជម្រាបអង្គប្រជុំថា មាគ៌ារបស់ព្រះពុទ្ធ គឺចៀសពីអំពើហឹង្សា។ រក្សាសិទ្ធដោយ៖សុទ្ធលី



