ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ ៖ តើយើងគួរដើរនាព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានថ្លែងថា តាមស្ថានភាពបច្ចុប្បន្ននៃវិស័យសារព័ត៌មាន ទាំងនៅកម្ពុជា និងពិភពលោក កំពុងមានការប្រែប្រួលគួរឲ្យកត់សម្គាល់ សំខាន់បញ្ហាប្រឈមនិងទំនើប កម្មនៃប្រព័ន្ធបច្ចេកវិទ្យា។ ផ្ដើមពីនោះ ក.អ.ក កត់សម្គាល់ឃើញថា ស្ថានភាពនោះមិនគ្រាន់តែប៉ះពាល់ ដល់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការអភិវឌ្ឍវិស័យធុរកិច្ចផងដែរ។
យោងតាមស្ថានភាពនោះ ក.អ.ក បានសម្រេចរៀបចំវេទិកាដូចប្រធានបទខាងលើដើម្បីផ្តល់ ឱកាសដល់វាគ្មិន (ផ្នែកAI ធុរកិច្ច និងព័ត៌មាន) បានជជែកពិភាក្សា និងលើកឡើងអំពីស្ថានភាពទូទៅន វិស័យសារព័ត៌មាន តួនាទីរបស់អ្នកសារព័ត៌មាននិងធុរកិច្ចជន និងការប្រើប្រាស់AI ដែលជាប្រយោជន៍ ដល់សង្គម។ វាគ្មិន និងអ្នកសារព័ត៌មានប្រមាណ១០០នាក់ នឹងចូលរួមផ្ដល់ជាគំនិតល្អៗសំដៅក នេះទាំងក្រយបវិជ្ជាជីវៈ និងទុកខ្ពស់វិស័យរស់នៅកម្ពុជា។
ក.អ.ក ចាត់ទុកវេទិកានេះមានសារសំខាន់ណាស់សម្រាប់វិស័យសារព័ត៌មាន និងវិស័យធុរៈកិច្ចនៅកម្ពុជា។
ឯកត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានថ្លែងថា តើបញ្ញាសិប្បនិម្មិតជាអ្វី?
បញ្ញាសិប្បនិម្មិត (AI) គឺកម្មវិធីកុំព្យូទ័រឆ្លាតវៃ ដែលបានបង្រៀនឱ្យអាចធ្វើកិច្ចការដែលជា ធម្មតាតម្រូវឱ្យមានបញ្ញា និងភាពវៃឆ្លាតរបស់ មនុស្ស ដើម្បីធ្វើដូចជាការរៀនសូត្រ ការដោះ ស្រាយបញ្ហា និង ការសម្រេចចិត្ត។៕ រក្សាសិទ្ធដោយ៖សុទ្ធលី




















