ជូត
ម្ចាស់អាជីវកម្ម៖ ជាថ្ងៃមហាសំណាងសម្រាប់ការចាប់ផ្ដើមអ្វីដែលថ្មី ឬការប្រកាសកម្មវិធីពិសេសៗ។ អតិថិជននឹងមានទំនុកចិត្តលើសេវាកម្មរបស់អ្នក ហើយកេរ្តិ៍ឈ្មោះនឹងត្រូវបានគេស្គាល់កាន់តែច្រើន។
• ការងាររដ្ឋ និងឯកជន៖ រាល់កិច្ចការដែលអ្នកបានគ្រោងទុកនឹងទទួលបានលទ្ធផលល្អប្រសេីរ។ អ្នកមានឱកាសបង្ហាញសមត្ថភាពឱ្យថ្នាក់លើបានឃើញ ឬអាចទទួលបានដំណឹងល្អទាក់ទងនឹងមុខតំណែង។

ឆ្លូវ
• ម្ចាស់អាជីវកម្ម ៖ ថ្ងៃនេះជាថ្ងៃដែលអ្នកមានដួងរាសីល្អក្នុងការចរចា។ បើមានគម្រោងចង់ពង្រីកមុខរបរ ឬផ្លាស់ប្តូរយុទ្ធសាស្ត្រលក់ដូរថ្មីៗ នឹងទទួលបានការគាំទ្រច្រើនពីអតិថិជន។ ភាពអត់ធ្មត់ និងភាពហ្មត់ចត់ពីធម្មជាតិរបស់អ្នក នឹងទាក់ទាញលាភសំណាងឱ្យហូរចូលមក។
• ការងាររដ្ឋ និងឯកជន៖ កិច្ចការងារទាំងឡាយដែលធ្លាប់តែស្មុគស្មាញ នឹងចាប់ផ្ដើមមានពន្លឺដោះស្រាយ។ អ្នកអាចនឹងទទួលបានការកោតសរសើរពីមិត្តរួមការងារ ចំពោះការខិតខំប្រឹងប្រែងកន្លងមក។

ខាល
•អ្នករកសុីជួយដូត ៖ ចំពោះអ្នកដែលប្រកបរបរលក់ដូរ ឬម្ចាស់អាជីវកម្ម ថ្ងៃនេះអាចនឹងមានភាពមមាញឹកខ្លាំង។ ភ្ញៀវអាចនឹងចូលមកច្រើន ប៉ុន្តែក៏អាចមានការទាមទារខ្ពស់ផងដែរ។ ការប្រើសម្តីផ្អែមល្ហែម និងការយកចិត្តទុកដាក់លើសេវាកម្ម នឹងជួយឱ្យអ្នកចំណេញបានច្រើន និងមានម៉ូយយូរអង្វែង។
• កិច្ចការងារប្រចាំថ្ងៃ៖ បើអ្នកជាបុគ្គលិកក្រុមហ៊ុន ឬមន្ត្រីរាជការ ថ្ងៃនេះអាចមានការងារថ្មីៗចូលមកដែលតម្រូវឱ្យអ្នកសម្រេចចិត្តភ្លាមៗ។ គួរពិភាក្សាជាមួយសហការីឱ្យបានច្បាស់លាស់ ជៀសវាងការធ្វើការងារតែម្នាក់ឯងដែលនាំឱ្យមានកំហុសបច្ចេកទេស។

ថោះ
• ការងាររកស៊ី៖ ចំពោះអ្នកប្រកបរបរជួញដូរ ថ្ងៃនេះហាក់មានភាពរលូនល្អណាស់។ បើអ្នកមានគម្រោងចង់ដាក់ចេញនូវផលិតផលថ្មី ឬសាកល្បងវិធីសាស្ត្រលក់ថ្មីៗ នឹងទទួលបានការឆ្លើយតបវិជ្ជមានពីអតិថិជន។ ភាពរហ័សរហួន និងការចេះបត់បែនរបស់អ្នក គឺជោគជ័យថ្ងៃនេះ។
• អ្នកធ្វេីការក្រុមហ៊ុន ឫ រាជការ ៖ អ្នកនឹងទទួលបានការទុកចិត្តពីថ្នាក់លើ ឬដៃគូសហការ។ បើមានបញ្ហាអ្វីមួយដែលនៅសេសសល់ពីខែមុន អ្នកនឹងរកឃើញដំណោះស្រាយដ៏ឆ្លាតវៃនៅថ្ងៃនេះ។

រោង
• ការងាររកស៊ី៖ ថ្ងៃនេះជាឱកាសមាសសម្រាប់អ្នកប្រកបរបរអាជីវកម្ម។ “លុយហូរចូលមិនឈប់ ភ្ញៀវចូលមកច្រើនៗ” ដូចបំណងប្រាថ្នា។ បើអ្នកមានគម្រោងប្រកាសគម្រោងថ្មី ឬដាក់ចេញនូវកម្មវិធី នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន។
• អ្នកធ្វេីការងារក្រុមហ៊ុន ឫ រាជកា ៖ អ្នកមានអំណាចក្នុងការសម្រេចចិត្ត និងមានអ្នកជួយជ្រោមជ្រែងច្រើន។ រាល់ឧបសគ្គដែលធ្លាប់មានពីមុន នឹងត្រូវបានដោះស្រាយយ៉ាងងាយស្រួល។ អ្នកអាចនឹងទទួលបានដំណឹងល្អអំពីការឡើងតំណែង ឬការងារថ្មីដែលផ្ដល់ផលចំណេញខ្ពស់។

ម្សាញ់
• ការងាររកស៊ី៖ ថ្ងៃនេះហាក់មានភាពរលូន ប៉ុន្តែអ្នកត្រូវមានភាពវៃឆ្លាតក្នុងការមើលចិត្តអតិថិជន។ បើអ្នកមានគម្រោងចង់ផ្លាស់ប្តូរការដេក័រហាង ឬរៀបចំទំនិញថ្មីៗ នឹងជួយទាក់ទាញភ្នែកភ្ញៀវឱ្យចូលមកកាន់តែច្រើន។ ភាពទន់ភ្លន់របស់អ្នក គឺជាអាវុធដ៏មានឥទ្ធិពលក្នុងថ្ងៃនេះ។
• អ្នកធ្វេីការក្រុមហ៊ុន ឫ រាជការ ៖ អ្នកអាចនឹងទទួលបានការងារដែលតម្រូវឱ្យប្រើការច្នៃប្រឌិតខ្ពស់។ បើមានបញ្ហាប្រឈមជាមួយមិត្តរួមការងារ ចូលរក្សាភាពស្ងប់ស្ងាត់ដោះស្រាយ នោះគ្រប់យ៉ាងនឹងវិលមករកភាពល្អប្រសើរវិញ។

មមី
• ម្ចាស់អាជីវកម្ម៖ ថ្ងៃនេះជាឱកាសមាសសម្រាប់ការធ្វើទីផ្សារ ឬបើកសម្ពោធគម្រោងថ្មី។ ការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមកនឹងចាប់ផ្ដើមហុចផល។ “ភ្ញៀវចូលមកច្រើនៗ ឯប្រាក់ចំណេញក៏កើនឡើង” លើសពីការរំពឹងទុក។ ប្រសិនបើអ្នកមានគម្រោងផ្សព្វផ្សាយស្លាកយីហោ ថ្ងៃនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំង។
• អ្នកធ្វេីការក្រុមហ៊ុម ឫ រាជការ ៖ រាល់កិច្ចការងារនឹងមានភាពរលូន និងមានអ្នកជួយជ្រោមជ្រែងពីគ្រប់ទិសទី។ បើអ្នកមានគំនិតច្នៃប្រឌិតថ្មីៗ កុំរុញរានឹងបង្ហាញវាចេញមក ព្រោះថ្នាក់លើនឹងផ្ដល់តម្លៃដល់សមត្ថភាពរបស់អ្នកខ្លាំងណាស់។

មមែ
• ការងាររកស៊ី៖ ថ្ងៃនេះហុងស៊ុយរបស់អ្នកល្អខ្លាំងក្នុងការបង្កើតទំនាក់ទំនងថ្មីៗ។ បើអ្នកមានអាជីវកម្មផ្ទាល់ខ្លួន ភ្ញៀវនឹងចូលមកលំដាប់ៗ ហើយអាចនឹងមានម៉ូយធំៗនាំលាភមកឱ្យទៀតផង។ ភាពរូសរាយ និងចិត្តត្រជាក់របស់អ្នក គឺជាមេដែកទាក់ទាញអតិថិជនយ៉ាងពូកែ។
• អ្នកធ្វេីការក្រុមហ៊ុន និង រាជការ ៖ អ្នកមានឱកាសបានសម្រាកចិត្ត ឬធ្វើការងារដោយគ្មានសម្ពាធ។ រាល់កិច្ចការដែលបានគ្រោងទុកសម្រាប់ដើមខែនេះ នឹងដំណើរការទៅយ៉ាងរលូន។ បើមានបញ្ហាអ្វីមួយកើតឡើង ក៏នឹងមានមនុស្សខ្ពង់ខ្ពស់ (អ្នកមានបុណ្យ) មកជួយជ្រោមជ្រែងដោះស្រាយដែរ។

វក
• ការងាររកស៊ី៖ ថ្ងៃនេះជាថ្ងៃល្អសម្រាប់អ្នកប្រកបរបរលក់ដូរ ជាពិសេសការលក់ដូរតាមប្រព័ន្ធអនឡាញ ឬការងារដែលត្រូវការការទំនាក់ទំនងច្រើន។ អ្នកនឹងមានសមត្ថភាពខ្ពស់ក្នុងការបញ្ចុះបញ្ចូលអតិថិជនឱ្យជឿជាក់លើសេវាកម្មរបស់អ្នក។ បើមានគម្រោងចង់ដាក់ចេញលក់ផលិតផលថ្មី ថ្ងៃនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំង។
• អ្នកធ្វេីការក្រុមហ៊ុនឫ រាជការ ៖ អ្នកអាចនឹងមានភាពមមាញឹកបន្តិចជាមួយកិច្ចការងារដែលត្រូវដោះស្រាយភ្លាមៗ។ ភាពឆ្លាតវៃ និងការបត់បែនរបស់អ្នក នឹងជួយឱ្យអ្នកសម្រេចកិច្ចការទាំងនោះបានយ៉ាងជោគជ័យ។

រកា
• ម្ចាស់អាជីវកម្ម៖ ជាថ្ងៃដែលហុងស៊ុយចែងចាំងខ្លាំង។ បើអ្នកមានគម្រោងដាក់ចេញនូវយុទ្ធសាស្ត្រលក់ថ្មី ឬការតុបតែងហាងដើម្បីទាក់ទាញហៅភ្ញៀវ នឹងទទួលបានផលយ៉ាងគាប់ចិត្ត។ “ភ្ញៀវចូលមកច្រើនៗ ឯប្រាក់ចំណេញក៏កើនឡើង”ហូរហៀរលើសពីការរំពឹងទុក។
• អ្នកធ្វេីការក្រុមហ៊ុន ឫ រាជការ ៖ អ្នកនឹងមានស្មារតីវៃឆ្លាត និងហ្មត់ចត់ខ្លាំងក្នុងការងារ។ រាល់បញ្ហាប្រឈមដែលធ្លាប់ជួបកាលពីខែចាស់ នឹងត្រូវបានដោះស្រាយយ៉ាងរលូននៅថ្ងៃនេះ។ អ្នកក៏អាចនឹងទទួលបានការសរសើរ ឬការជឿជាក់កាន់តែខ្លាំងពីថ្នាក់លើផងដែរ។

ច
ម្ចាស់អាជីវកម្ម៖ ហុងស៊ុយថ្ងៃនេះល្អខ្លាំងសម្រាប់ការរៀបចំយុទ្ធសាស្ត្រថ្មីៗ។ បើអ្នកមានគម្រោងចង់ផ្សព្វផ្សាយស្លាកយីហោ ឬ សេវាកម្មថ្មី នឹងទទួលបានការគាំទ្រ និងការទុកចិត្តខ្ពស់ពីអតិថិជន។ “លុយហូរចូលមកតាមរយៈភាពស្មោះត្រង់ និងសេវាកម្មដ៏ល្អរបស់អ្នក។
• អ្នកធ្វេីការក្រុមហ៊ុន ឫ រាជការ ៖ អ្នកមានស្មារតីនឹងធឹង និងអាចដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងល្អ។ មិត្តរួមការងារ ឬថ្នាក់លើនឹងផ្ដល់តម្លៃដល់ភាពហ្មត់ចត់របស់អ្នក។ បើមានការពិភាក្សាការងារធំៗក្នុងថ្ងៃនេះ លទ្ធផលនឹងទទួលបានជោគជ័យ។

កុរ
• អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ នឹងទទួលបានការសរសើរ ឬការគាំទ្រពីសំណាក់ថ្នាក់លើ និងមិត្តរួមការងារ។ ប្រសិនបើមានគម្រោងចង់ដាក់ស្នើអ្វីមួយ ថ្ងៃនេះជាឱកាសមាស។
• អ្នករកស៊ីជួញដូរ៖ ចំណូលមានលក្ខណៈល្អ។ អតិថិជនទាំងចាស់ទាំងថ្មី នឹងមានការចាប់អារម្មណ៍លើសេវាកម្ម ឬផលិតផលរបស់លោកអ្នកច្រើនជាងថ្ងៃធម្មតា។ បើមានការចរចាជំនួញធំៗ នឹងអាចទទួលបានជោគជ័យខ្ពស់ រក្សាសិទ្ធដោយ៖សុទ្ធលី


