សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចំពោះសារព័ត៌មានរបស់ថៃ The Nation និង Khaosod English បានចុះផ្សាយព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ចកម្ពុជា ថា បានព្យាយាមពន្យារពេលបញ្ជូនពលរដ្ឋថៃ ចំនួន ៦៣៥នាក់ ដែលសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបាន ក្នុងប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams!។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៦ សូមជម្រាបជូនថា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ សារព័ត៌មានថៃ The Nation និង Khaosod English បានចុះផ្សាយព័ត៌មានចោទប្រកាន់ សមត្ថកិច្ចកម្ពុជាថា បានព្យាយាមពន្យារពេលបញ្ជូនពលរដ្ឋថៃចំនួន៦៣៥នាក់ ដែលសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន បានក្នុងប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams ។ យើង សូមបដិសេធយ៉ាងដាច់អហង្ការ ដោយ ចាត់ទុកថា ជាការប្រឌិត មូលបង្កាច់ ញុះញង់ នាំឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណមតិអន្តរជាតិ។
ការចុះផ្សាយផ្ទុយពីការពិតជាក់ស្តែងនេះ បានបង្ហាញអំពីកខ្សោយនៃការយល់ដឹងលើនីតិវិធីការងារ អន្តោប្រវេសន៍ ពោលគឺក្នុងនាមកម្ពុជាជាអ្នកជិតខាងដែលប្រកាន់គោលការណ៍ច្បាប់ បានខិតខំប្រឹងប្រែង សហការយ៉ាងជិតស្និទ្ធបំផុតជាមួយសមត្ថកិច្ច និងស្ថានតំណាងរបស់ថៃប្រចាំនៅកម្ពុជា សម្របសម្រួល បំពេញបែបបទ ពន្លឿននីតិវិធី ដោយបានប្រគល់ដល់ដៃសមត្ថកិច្ចថៃ មិនដល់២៤ម៉ោងផង៕ រក្សាសិទ្ធដោយ៖សុទ្ធលី












